ខេត្តកំពង់ចាម : នៅវេលាម៉ោង ៩៖៥៥នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានរថយន្ត១គ្រឿង ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី ដោយបុករថយន្តចំនួន២គ្រឿង នៅលើដងផ្លូវនៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ។
ភ្លាមៗនោះ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្ត តែរថយន្តមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បុកសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានរបួសចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ចចំនួន១គ្រឿង និងម៉ូតូ៣គ្រឿង បន្ថែមទៀត។
ដើម្បីការពារខ្លួន និងកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងនោះ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់ឡានតែម្ដង ដើម្បីឃាត់រថយន្តខាងលើ។ ជនសង្ស័យក្នុងរថយន្តម្នាក់ឈ្មោះ ប៉ុល ពោធិចា អាយុ៣២ឆ្នាំ មកសួរនាំបន្ត នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ផងដែរថា , ជនបង្កគ្រោះថ្នាក់ដែលបើករថយន្ត រត់គេចខ្លួនពីកន្លែងកើតហេតុ ត្រូវមានទោសពីបទព្រហ្មទណ្ឌមួយទៀត យោងតាមមាត្រា 543 នីក្រមព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោស ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់១លាន ទៅ៥លានរៀល ។ នេះមិនទាន់គិតពីករណីបើកបរធ្វេសប្រហែសបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃផុសទៀត៕
ដោយ : សិលា











