ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តបែនដឹកដីមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតឡើងចិញ្ចឹមផ្លូវរួចបន្តទៅបុករបងវិទ្យាល័យបឹងត្របែករងការខូចការធ្ងន់ធ្ងរសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២៦ស្ថិតនៅលើផ្លូវព្រះមុនីវង្សក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបែនទឹកដីមួយគ្រឿងក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3D-3653បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមិដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាមកពីតៃកុងឬក៏បញ្ហាមករថយន្តនោះទេក៏បានរ៉េចង្កូតឡើងចិញ្ចឹមផ្លូវរួចបន្តទៅបុកទម្លុះរបងវិទ្យាល័យបឹងត្របែកបណ្ដាលឲ្យបាក់រងការខូចខាតចំនួន ១ផ្ទាំងរីឯរថយន្តបង្កវិញកល់ជាប់ទៅមុខលែងរួចរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេចំណែកឯតៃកុងត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ










