ក្នុងមួយខែៗរដ្ឋចេញខាតជាង ៤៧លានដុល្លារ ដើម្បីជួយសម្រាលបន្ទុកអត្រាពន្ធ និងអាករពីវិបត្តិប្រេងឥន្ធនៈ

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ដើម្បីជួយសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកលនេះ បានចេញខាតប្រមាណ ៤៧លានដុល្លារអាម៉េរិក ក្នុងមួយខែលើអត្រាពន្ធ និងអាករក្នុងវិស័យប្រេងឥន្ធនៈ និងឧស្ម័ន។

 

យោងតាមបទបង្ហាញអំពីបច្ចុប្បន្នភាពការងារពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) លើកទី១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាសហប្រធាន CPPM និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធាន CPPM និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល ជាវិធានការរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋនៃវិបត្តិនេះ មាន២ចំណុចសំខាន់ៗ ១.គឺការកែសម្រួលអត្រាពន្ធនិងអាករសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារចម្បងគឺការបញ្ចុះពន្ធគយលើយានយន្តអគ្គិសនី, អាគុយ, បរិក្ខារសូឡា, និងចង្ក្រានអគ្គិសនី ដែលជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និង២.ការបន្ធូរបន្ថយបន្ទុកពន្ធ និងអាករនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដើម្បជួយបញ្ចុះតម្លៃ និងធានានិរន្តរភាពនៃការផ្គត់ផ្គង់ ដែលរដ្ឋត្រូចចេញខាតប្រមាណជាង៤៧លានដុល្លារក្នុងមួយៗខែ។

 

សូមបញ្ជាក់ជូនថា នៅក្នុងកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកទី១០នេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏ដូចជា អ្នកឧកញ៉ា គិត ម៉េង បានគូសរំលេចអំពីសារៈសំខាន់នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលជាយន្តការការងារដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជួបប្រទះដោយផ្នែកឯកជនពាក់ព័ន្ធនឹងការប្រកបធុរកិច្ចនាំចេញ-នាំចូល ក៏ដូចជាការអនុវត្តនីតិវិធីគយនានា។

 

កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើបញ្ហា សំណូមពរ និងសំណើដំណោះស្រាយលើកឡើងដោយផ្នែកឯកជនចំនួន ១០បញ្ហារួមមាន ការប្រកាសនាំចូល និងការដឹកជញ្ជូនក្នុងផ្ទៃប្រទេសនូវធាតុចូលផលិតកម្ម (ក្រណាត់) ដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), កម្រៃបំពេញបែបបទគយ, ចំណាត់ថ្នាក់តាមតារាងពន្ធគយនូវផលិតផលសុខាភិបាល, ការកំណត់លក្ខណៈសម្បត្តិរថយន្តថ្មីដើម្បីអនុវត្តនីតិវិធីនាំចូលរថយន្តជាប់សិទ្ធិផ្ដាច់មុខ, សំណើកែសម្រួលការអនុវត្តពន្ធនិងអាករលើសន្និធិពាណិជ្ជកម្មប្រេងនិងឧស្ម័នឥន្ធនៈ និងពន្ធលើប្រេងសាំងយន្តហោះ ជាដើម៕ដោយ៖តារា

...

រូបភាព៖BTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print