អន្តរជាតិ ៖ នៅព្រឹកព្រលឹមថ្ងៃទី៨ខែមេសាតាមម៉ោងក្នុងតំបន់ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងថា ក្នុងន័យឆ្លើយតបចំពោះសំណូមពររបស់ភាគីប៉ាគីស្ថាន លោកតំណាងឱ្យក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ប្រកាសថា ប្រសិនបើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់ នោះ កងទ័ពអ៊ីរ៉ង់និងបញ្ឈប់ការវាយប្រហារតបតវិញ ។ ក្រោមបុរេលក្ខខណ្ឌដែលសម្របសម្រួលជាមួយកងទ័ពប្រដាប់អាវុធអ៊ីរ៉ង់ នៅអំឡុងពេលពីរសប្តាហ៍ខាងមុខនេះ នាវាអាចធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រកបដោយសុវត្ថិភាពក្នុងលក្ខខណ្ឌអនុញ្ញាតដែលមានកំហិតខាងបច្ចេកទេស ។
កាលពីថ្ងៃទី៧ខែមេសាតាមម៉ោងក្នុងតំបន់ លោកត្រាំ ប្រធានាធិបតីអាមេរិកបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយភាគីប៉ាគីស្ថាន ភាគីអាមេរិកសម្រេចចិត្តពន្យារពេលធ្វើប្រតិបត្តិការយោធាទៅលើអ៊ីរ៉ង់ដែលបានកំណត់ពីមុន ។ ប៉ុន្តែបុរេលក្ខខណ្ឌគឺអ៊ីរ៉ង់ឯកភាពបើកច្រកសមុទ្រ Hormuz ទាំងស្រុងនិងប្រកបដោយសុវត្ថិភាពភ្លាមៗ ។
កាលពីថ្ងៃទី៧ខែមេសាតាមម៉ោងក្នុងតំបន់ មន្ត្រីជាន់ខ្ពស់មួយរូបនៃសេតវិមានបានទម្លាយឱ្យដឹងថា អ៊ីស្រាអែលបានឯកភាពចូលរួមកិច្ចព្រមព្រៀងឈប់បាញ់របស់អ៊ីរ៉ង់ដែលមានរយៈពេលពីរសប្តាហ៍ដែលប្រកាសដោយលោកត្រាំ ប្រធានាធិបតីអាមេរិក ៕
ប្រភព ៖ (CCFR)










