ប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់រកឃេីញសម្ភារ:កាច់កម៉ូតូមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចយកទៅសួរនាំបន្ទាប់ពីលួចចូលផ្ទះប្រជាពលរដ្ឋកាលពីវេលា៣និង២០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងដេីមគ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

 

ជនសង្ស័យឈ្មោះហេង វិសាល ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនឃាត់ខ្លួនម្ចាស់ផ្ទះបាននិងកំពុងសម្រាន្តក្នុងផ្ទះស្រាប់តែលឺសម្លេង ឆ្ងល់ក៏ចេញមកមេីលឃេីញជនសង្ស័យម្នាក់ ពេលនោះម្ចាស់ផ្ទះក៏សួរនាំតែជនសង្ស័យព្យាយាមរត់គេចខ្លួនទេីបដេញឃាត់បានភ្លាមៗ ។

បន្ទាប់មកក៏ឆែកឆេករកឃេីញសម្ភារៈកាច់សោ កម៉ូតូមួយចំនួននៅក្នុងខ្លួនជនសង្ស័យ។

...

 

 

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់យកទៅប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរ និងបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print