Leicester ចាញ់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ពិន្ទុ

ចែករំលែក៖

Leicester City បានចាញ់ក្តីក្នុងការប្តឹងតវ៉ារបស់ពួកគេប្រឆាំងនឹងការកាត់ចំនួន 6 ពិន្ទុរបស់ពួកគេក្នុងសំណុំរឿងបំពានច្បាប់ហិរញ្ញវត្ថុរបស់លីគបាល់ទាត់អង់គ្លេស។

 

ទណ្ឌកម្មនេះត្រូវបានដាក់លើក្លឹបកាលពីខែកុម្ភៈដោយគណៈកម្មាការឯករាជ្យ ហើយឃើញថាក្រុម ចចក Leicester ធ្លាក់ពីលេខ 17 មកលេខ 20 ប៉ុន្តែចាប់តាំងពីពេលនោះមកពួកគេបានធ្លាក់ចូលទៅក្នុងតំបន់កាត់ចោលរបស់ Championship មួយជាមួយនឹងការប្រកួតដែលនៅសល់ចំនួនប្រាំ។

 

ពួកគេត្រូវបានចោទប្រកាន់ដំបូងដោយ Premier League ក្នុងខែឧសភា ឆ្នាំ 2025 ពីបទបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) ទាក់ទងនឹងរដូវកាល 2023-24 នៅពេលដែលពួកគេស្ថិតក្នុងក្របខ័ណ្ឌ Championship ។

 

នៅក្រោម PSR ក្លឹបក្នុងក្របខណ្ឌ Premier League មិនអាចខាតបង់លុយលើសពី 105 លានផោនក្នុងរយៈពេល 3 ឆ្នាំ ប៉ុន្តែតួលេខនេះត្រូវបានកាត់បន្ថយចំនួន 22 លានផោនសម្រាប់រាល់រដូវកាលដែលក្លឹបចំណាយនៅខាងក្រៅក្របខណ្ឌកំពូល។

 

ទោះបីជាត្រូវបានចោទប្រកាន់ដោយ Premier League ក៏ដោយ EFL បានទទួលយកករណីនេះបន្ទាប់ពីការកាត់ចោលរបស់ពួកគេកាលពីឆ្នាំមុន ហើយពួកគេត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់ PSR នៅក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស។

 

Leicester បានប្រកែកថាករណីរបស់ពួកគេគួរតែត្រូវបានពិចារណាក្នុងរយៈពេល 36 ខែជាជាង 37 ខែដែលបណ្តាលមកពីការពន្យារពេលក្នុងការបញ្ជូនគណនីរបស់ពួកគេសម្រាប់ 2023-24 ។

 

គណៈកម្មាការបានសំរេចថាវាគួរតែមានរយៈពេល 36 ខែមានន័យថាការចំណាយលើសរបស់ក្លឹបនៃច្បាប់របស់ EFL ក្នុងអំឡុងពេលនោះគឺ លើស20.8 លានផោនពីដែនកំណត់ដែលមានចំនួនត្រឹមតែ 83 លានផោន។

 

Foxes បានប្តឹងឧទ្ធរណ៍ការសម្រេចចិត្តនេះពីរសប្តាហ៍ក្រោយមក – ហើយតិចជាង 24 ម៉ោងបន្ទាប់ពីក្លឹបបានតែងតាំង Gary Rowett ជាគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ពួកគេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

...

 

ចាប់តាំងពីពួកគេត្រូវបានកាត់ចេញចំនួន 6 ពិន្ទុ ទម្រង់លេងរបស់ Leicester បានធ្លាក់ចុះបន្ថែមទៀត ហើយឥឡូវនេះពួកគេប្រឈមមុខនឹងការប្រជែងដ៏ខ្លាំងមួយដើម្បីរួចផុតពីការកាត់ចោលជាលើកទី 2 ជាប់ៗគ្នា បន្ទាប់ពីឈ្នះតែមួយប្រកួតក្នុង 12 ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print