យោងតាមការបង្ហោះ នាយប់ថ្ងៃទី០៨/០៤/២០២៦ ដោយគណនីហ្វេសបុកឈ្មោះ Sarany Teng បានបង្ហោះថា
👇
“ជីវិតរបស់នាងខ្ញុំពិតជាថ្លៃ
ណាស់បេីមិនមានម្តាយខ្ញុំ
ទ្រពីក្រោយទេ ខ្ញុំពិតជា
មិនមានជីវិតរសដល់ថ្ងៃនេះ នោះទេ។
ឈ្មោះ គង់ វុទ្ធី ដែលជាកូនរបស់ម្ចាស់
បុរីវីឡាទួលសង្កែ បានប្រើនូវអំពេីហឹង្សាយ៉ាងឃោឃៅមកលើខ្ញុំដែលជាប្រពន្ធ។
គាត់បានវាយមកលើនាងខ្ញុំ និងបានសំឡុតថា
《សំណាងហេីយបេីអញមានកាំ.ភ្លើ.ងនៅនឹងដៃអញបា.ញ់នាងឯងសម្លា.ប់ចោលហេីយ》
ឈ្មោះ គង់ វុទ្ធី គឺបានវា.យដំមកលើនាងខ្ញុំនៅក្នុងបន្ទប់គេងខាងលើ រួចហើយមកដល់ផ្ទះខាងក្រោម ចាប់បោករូបនាងខ្ញុំដូចសត្វធាតុនៅមុខ ម្តាយ ឪពុក ប្អូនៗគាត់។
ខ្ញុំមិនចង់បង្ហោះនូវកាំមេរ៉ាសកម្មភាពយ៉ាងឃោឃៅនេះទេ តែខ្ញុំមិនយល់ តេីខ្ញុំដួលដោយខ្លួនឯងឫត្រូវគេចាប់បោក?
《ឪពុកគាត់និយាយប្រាប់ខ្ញុំថាកូនគាត់មិនបានចាប់បោកទេគឺគ្រាន់តែទាញដៃ ខ្ញុំក៏ដួល។
គាត់ថាគាត់បានឲ្យប៉ូលីសមេីលកាំមេរ៉ាហេីយប៉ូលីសក៏និយាយអញ្ចឹងដែរ》
《ម្តាយគាត់ថាកូនរបស់គាត់ក៏គ្រាន់តែដើរទៅក្បែរសោះខ្ញុំក៏ដួលតែម្តង》
《ប្អូនរបស់គាត់បានឆ្លេីយនៅនឹងប៉ូលីសថាមិនបានឃេីញបោកទេឃេីញតែខ្ញុំដួល》
នាងខ្ញុំសូមលេីដៃសំពះសូមគោរពសម្តេចពុក, សម្តេចម្តាយមនុស្សធម៌, សម្តេច ធិបតី និង លោកជំទាវបណ្ឌិត, ក្រសួងកិច្ចការនារី និងមន្រ្តីយុត្តិធម៌ទាំងអស់ មេត្តាជួយផ្តល់យុត្តិធម៌ ដល់រូបនាងខ្ញុំផង។
Samdech Hun Sen of Cambodia Hun Manet Chanmony Pich
@ក្រសួងយុត្តិធម៌ Ministry of Justice @ក្រសួងមហាផ្ទៃ Ministry of Interior Cambodia
នាងខ្ញុំក៏សូមអង្វរដល់អ្នកមានអំណាចដែលបានអន្តរាគមន៍អោយដោះលែងជនសាហាវព្រៃផ្សៃ ដោយមិនបានបញ្ជូនខ្លួនទៅតុលាការ។
សូមមេត្តាមានសេចក្តីអាណិតអាសូរដល់ស្រ្តីទន់ខ្សោយនេះផង។
នាងខ្ញុំនិងក្រុមគ្រួសារ មានការភ័យខ្លាចយ៉ាងខ្លាំងអំពីសុវត្ថភាពសូមអោយជួយដល់យើងខ្ញុំផង។
ក្រសួងយុត្តិធម៌ Ministry of Justice ក្រសួងមហាផ្ទៃ Ministry of Interior Cambodia”
សង្ឃឹមថាស្ថាប័នអយ្យការនិងថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមកើត រិទ្ធ ដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ដែលតែងតែយល់ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះ លោកតែងតែមានវិធានការ ច្បាប់ និង ជួយ ដោះស្រាយ ចំពោះ ជនរងគ្រោះ ។
ជុំវិញករណីនេះដែរលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ក៏បានឱ្យកាសែតនគរវត្ត ដឹង នៅ ព្រឹក ថ្ងៃ ទី ៩ ខែ មេសា ឆ្នាំ ២០២៦ ថា សំណុំរឿងនេះបានកើតហេតុតាំងពីឆ្នាំ២០២៥មកម្ល៉េះ គឺការិយាល័យព្រហ្មទណ្ឌជាអ្នកអនុវត្តនីតិវិធីនេះ ហើយសំណុំរឿងទាំងអស់នេះបានបញ្ជូនទៅតុលាការរួចរាល់អស់ហើយ៕










