ភ្នំពេញ ៖ សមត្ថកិច្ចបានឱ្យដឹងថា ៖ ក្រុមទំនើង១៥នាក់ ដែលដេញកាប់ និងវាយគ្នាយ៉ាងអនាធិបតេយ្យនៅការ៉ាសសាំងកាល់តិច ក្បែរអគារ៤២ជាន់ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បានហើយ !ក្មេងទំនើងទាំងនេះដឹងហើយថា គេចមិនផុតពីសមត្ថកិច្ចទេ តែនៅប្រព្រឹត្តគឃ្លើន។
នៅសល់បក្ខពួកដែលកំពុងគេចខ្លួន កម្លាំងនគរបាលក៏កំពុងតាមយកទៀតដែរ។
សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់បង្ក្រាប ក្មេងទំនើងមួយក្រុមចំនួន ១៥នាក់ ក្រោយពីពួកគេ បានដេញកាប់ និងវាយគ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចការ៉ាស់សាំងកាល់តិច ក្បែរអគារ៤២ជាន់ នៅផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១២ និង ១៧នាទី ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។
ប្រតិបត្តិការតាមចាប់ក្រុមក្មេងទំនើងនេះ បានធ្វើឡើងការពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ក្រុមក្មេងទំនើងទាំង ១៥នាក់នេះរួមមាន៖
១៖ ឈ្មោះ ភាព សុភ័ណ្ឌ ហៅ ភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ, ២៖ ឈ្មោះ ជុន ចិត្ត្រា ហៅ ត្រា ភេទប្រុស អាយុ ២០ឆ្នាំ, ៣៖ ឈ្មោះ ណាំង ពិសាល ហៅសាល ភេទប្រុស អាយុ ២១ឆ្នាំ, ៤៖ ឈ្មោះ ផាត់ រិន ហៅ រិន ភេទប្រុស អាយុ ១៩ឆ្នាំ, ៥៖ ឈ្មោះ រិត ចានម៉េង ហៅ ម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ, ៦៖ ឈ្មោះ យ៉ាត់ វេហា ហៅ វេហា ភេទប្រុស អាយុ ២១ឆ្មាំ, ៧៖ ឈ្មោះ រួន រ៉ាន ហៅ រី ភេទប្រុស អាយុ២១ឆ្នាំ ៨៖ ឈ្មោះ ហូយ សុខនី ហៅ នី ភេទប្រុស អាយុ ២០ឆ្នាំ, ៩៖ ឈ្មោះ ជឿប មករា ហៅ មករា ភេទប្រុស អាយុ ១៧ឆ្នាំ , ១០៖ ឈ្មោះ ផេង ភ័ក្រត្រា ហៅ ត្រា ភេទប្រុស អាយុ ២២ឆ្នាំ, ១១៖ ឈ្មោះ ហួយ វុទ្ធី ហៅ ធី ភេទប្រុស អាយុ ២១ឆ្នាំ ១២៖ ឈ្មោះ ឈិត លីពេជ្រ ហៅ មីឆា ភេទប្រុស កើតឆ្នាំ២០០៨ ១៣៖ ឈៀង រតនា ហៅ តូច ភេទ ប្រុស កើតឆ្នាំ២០០៩ ១៤៖ ឈ្មោះ ពៅ មករា ហៅ ខ្មៅ ភេទ ប្រុស កើតឆ្នាំ២០០៨ ១៥៖ ឈ្មោះ ហ៊ាង សុខចាន់ចំរើន ហៅ ទ័រ ភេទ ប្រុស កើត ឆ្នាំ២០០៨.
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះ កំពុងបន្តការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ដោយឡែកចំពោះបក្ខពួកដែលនៅសេសសល់ កម្លាំងនគរបាលកំពុងស្រាវជ្រាវចាប់ជាបន្តបន្ទាប់៕
ដោយ ៖ សិលា











