ឥណ្ឌាពិចារណាព្រលែង «ពស់ និងក្រពើ» ក្នុងទន្លេជាប់ព្រំដែនបង់ក្លាដេស ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់

ចែករំលែក៖

ឥណ្ឌា៖ កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (BSF) កំពុងសិក្សាលើផែនការចម្លែកមួយ ដោយពិចារណាលើការលែងសត្វល្មូនសាហាវៗ ដូចជាពស់ និងក្រពើ នៅតាមតំបន់ព្រំដែនជាប់ប្រទេសបង់ក្លាដេស ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងសកម្មភាពរត់ពន្ធនានា។

 

លោក Manoj Barnwal មន្ត្រីជាន់ខ្ពស់នៃកងកម្លាំង BSF បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា យុទ្ធសាស្ត្រប្រើប្រាស់ «របងធម្មជាតិ» នេះ ត្រូវបានលើកយកមកពិភាក្សាជាមួយក្រសួងមហាផ្ទៃ ដើម្បីដាក់ពង្រាយនៅតាមតំបន់ដីសណ្ដទន្លេ និងតំបន់ព្រៃលិចទឹក ដែលជាកន្លែងមិនអាចសាងសង់របងការពារបាន។

ទោះជាយ៉ាងណា គម្រោងនេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមសិទ្ធិមនុស្ស និងបង្កក្ដីបារម្ភចំពោះសុវត្ថិភាពប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងមានភាពមិនច្បាស់លាស់នូវឡើយជុំវិញបញ្ហាបច្ចេកទេសក្នុងការគ្រប់គ្រងសត្វសាហាវទាំងនោះ។

 

គួរបញ្ជាក់ថា ផែនការរឹតបន្តឹងសន្តិសុខនេះបានលេចឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពរកាំរកូស។ ទោះបីជាមន្ត្រីជាន់ខ្ពស់បង់ក្លាដេស កំពុងព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយឥណ្ឌាក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី៨ ខែមេសា ក៏ដោយ ក៏រដ្ឋាភិបាលលោក Modi នៅតែបន្តជំហររឹងត្អឹងក្នុងការរឹតបន្តឹងសន្តិសុខព្រំដែន ដោយសារបារម្ភពីលំហូរជនចំណាកស្រុកដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។

 

ការពិចារណាប្រើ «ពស់ និងក្រពើ» គឺជាសញ្ញានៃភាពទាល់ច្រករបស់ឥណ្ឌាក្នុងការគ្រប់គ្រងព្រំដែនតាមបែបបច្ចេកទេសធម្មតា ហើយវាបង្ហាញពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការបិទច្រកព្រំដែននេះឱ្យខាងតែបាន ទោះជាត្រូវប្រើវិធានការដែលរងការរិះគន់ក៏ដោយ៕ដោយ៖តារា

...

រូបភាព៖ លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print