កម្ពុជាចូលរួមរំលែកទុក្ខជាមួយឥណ្ឌូណេស៊ី ចំពោះការបាត់បង់ជីវិត និងការរងរបួសរបស់កងទ័ពមួកខៀវឥណ្ឌូណេស៊ី នៅលីបង់

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសម្តែងនូវសេចក្តីអាណិត អាសូរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ី ចំពោះការបាត់បង់ជីវិត និងការរងរបួសរបស់កងកម្លាំង រក្សាសន្តិភាពឥណ្ឌូណេស៊ីដែលកំពុងបំពេញបេសកកម្មក្នុងក្របខ័ណ្ឌកងកម្លាំងអន្តរកាលរបស់អង្គការ សហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) ក្នុងអំឡុងពេលនៃការវាយប្រហារដោយប្រដាប់អាវុធលើទីតាំង របស់ UNIFIL នៅជិត Adchit Al Qusayr និង Bani Hayyan កាលពីថ្ងៃទី២៩ និងទី៣០ ខែមីនា ឆ្នាំ២០២៦។ នេះបេីយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

 

កម្ពុជាសូមសម្តែងនូវសាមគ្គីភាពយ៉ាងជ្រាលជ្រៅជាមួយនឹងកងកម្លាំង UNIFIL ទាំងអស់ពីប្រទេស ឥណ្ឌូណេស៊ី និងបណ្តាប្រទេសដទៃទៀត ដែលបន្តបំពេញបេសកកម្មរក្សាសន្តិភាពរបស់ខ្លួន ប្រកបដោយការ លះបង់ និងភាពអង់អាចក្លាហាន។

...

 

កម្ពុជាសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និង បញ្ឈប់នូវសកម្មភាពនានា ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាព និងបេសកកម្មរបស់កងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ក៏ដូចជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធប្រជាជនផងដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print