ខេត្តពោធិ៍សាត់ ៖ ក្រុមជញ្ជីងចល័តពិសេស បានឆ្មក់ត្រួតពិនិត្យ និងពិន័យយានយន្តពាក់ឡូហ្គូ អក្សរ K និង SL ដែលដឹកលើសទម្ងន់ ចំនួន ២គ្រឿង ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តទាំង២គ្រឿងនេះ មានផ្ទុកទម្ងន់សរុបចន្លោះពី ៧៥ តោន ដល់ ៩២តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៣០តោន ដល់ ៤៧តោន គិតជាភាគរយចន្លោះពី៦៦% ដល់ ១០៤%។
ការចាប់រថយន្តដឹកលើសទម្ងន់ខាងលើនេះ ទំនងម្ចាស់រថយន្តអាងឡូហ្គូ K និង SL ហើយមើលទៅ។ សូមសមត្ថកិច្ចត្រួតពិនិត្យ និងលុបបំបាត់ការបិទ ឡូហ្គូ អនាធិបតេយ្យទាំងនេះផង។ តើម្ចាស់ឡូហ្គូទាំងនេះជានរណា? តើចង់ប៉ាវផ្តាច់ការធ្វើដំណើរតាមដងផ្លូវមែន? ៕
...
ដោយ ៖ សិលា













