ជិះម៉ូតូជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កជង់ដែកធ្លាយពោះ​ស្លាប់គួរឱ្យរន្ធត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូសណ្តោងរុឺម៉កដឹកគ្រឿងភេសជ្ជៈដែលបើកក្នុងទិសដៅបញ្រ្ចាសគ្នាបណ្តាលឲ្យជង់ដែកចំត្រង់ពោះធ្លាយដល់ខ្នងស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងថ្មគោល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកម៉ូតូសណ្ដោងរុឺម៉កដឹកគ្រឿងភេសជ្ជៈ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងថ្មគោលក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនមធ្យម លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1JE-0949 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើងក្នុងល្បឿនរាងលឿន លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតជ្រុលទៅបុកចំពីចំហៀងផ្នែកខាងឆ្វេងនៃម៉ូតូសណ្ដោងរុឺម៉កបណ្តាលឲ្យបុរសជនរងគ្រោះជង់ដែកចំត្រង់ពោះធ្លាយដល់ខ្នងបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកក៏មានប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ បន្ទាប់មកក៏ឃើញក្រុមសង្គ្រោះ ៧១១ បានចុះមកដល់រួចយកឧបករណ៍ដើម្បីកាត់ដែកជួយសង្គ្រោះបុរសរងគ្រោះ តែជាអកុសលបុរសរងគ្រោះរូបនោះបានដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុបាត់ទៅហើយ។ ចំណែកម្ចាស់រុឺម៉កបានរត់គេចខ្លួនបាត់ស្រមោល។

...

 

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយកម៉ូតូនិងម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។  ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print