ជប៉ុនយល់ព្រមបន្ថែម 4 ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប Rapidus

ចែករំលែក៖

ក្រសួងឧស្សាហកម្មរបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានយល់ព្រមបន្ថែមលុយចំនួន 631.5 ពាន់លានយ៉េន (3.96 ពាន់លានដុល្លារ) ដើម្បីពន្លឿនការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៅក្រុមហ៊ុនផលិតបន្ទះឈីប Rapidus ។

 

ការគាំទ្រនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញការផលិតក្នុងស្រុកនៃ semiconductors កម្រិតខ្ពស់ និងពង្រឹងបណ្តាញផ្គត់ផ្គង់បន្ទះឈីប។

 

ជាមួយនឹងមូលនិធិចុងក្រោយ ជំនួយស្រាវជ្រាវ និងអភិវឌ្ឍន៍សរុបរបស់ Rapidus មានចំនួន 2.354 ទ្រីលានយ៉េន។

 

ក្រសួងក៏បាននិយាយផងដែរថា NEDO ដែលជាអង្គការក្រោមបង្គាប់របស់ខ្លួន អង្គការអភិវឌ្ឍន៍ថាមពលថ្មី និងបច្ចេកវិទ្យាឧស្សាហកម្ម បានសម្រេចគាំទ្រដល់គម្រោងដែលទាក់ទងនឹងការរចនា semiconductor ដោយក្រុមហ៊ុន Fujitsu និង IBM Japan ។

...

 

នៅក្នុងខែកុម្ភៈ ក្រុមហ៊ុនRapidusទទួលបានការធានានូវការវិនិយោគរួមគ្នាប្រហែល 160 ពាន់លានយ៉េនពីក្រុមហ៊ុនឯកជន ដោយមានការគ្រោងទុក 250 ពាន់លានយ៉េនពីរដ្ឋាភិបាល។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print