ភ្នំពេញ÷ ឈាមស្រែកស្បែកហៅ ជនដៃដល់ដែលជាអតីតប្តីបាញ់និងវាយសម្លាប់ប្រពន្ធ ត្រូវកម្លាំងនគរបាលចាប់បានហើយនៅស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃ១៥ ខែ មេសា ឆ្នាំ២០២៦។ ជនសង្ស័យត្រូវបានបញ្ជូនមកស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី។ អតីតប្ដីដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះធូក ជី អាយុ៣៩ ឆ្នាំ មានទីលំនៅភូមិព្រីង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់ កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងហាងសាឡនយីហោ«ម៉ា មី» និងតាមវាយបន្ថែមដល់ក្នុងហាងកាត់សក់យីហា«BORIN»នៅទល់មុខគ្នានោះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ នាវេលាម៉ោងប្រមាណ៧យប់ថ្ងៃកើតហេតុដដែលនោះ ។
ចំណែកឯឃាតករវិញ គឺជាអតីតប្ដីរបស់នាង ដែលបានលែងលះគ្នាកន្លងមក ។ ស្ត្រីរងគ្រោះដែលរងការបាញ់ ប្រហារ និងវាយសម្លាប់នោះឈ្មោះ ជុន តឿ អាយុ២២ឆ្នាំ មុខរបរម្ចាស់ហាងសាឡន«ម៉ា មី» មានទីតាំងស្ថិតនៅក្នុងផ្សារទួលពង្រ ដែលជាកន្លែងកើតហេតុនោះ នាងមានទីលំនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
អតីតប្ដីដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះធូក ជី អាយុ៣៩ ឆ្នាំ មានទីលំនៅភូមិព្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជុំវិញហេតុការណ៍សាហាវឃោរឃៅព្រៃផ្សៃនោះនៅពុំដឹងថាអតីតប្ដីជាឃាតករនោះផ្ទុះភ្លើងប្រចណ្ឌ នាង ឬក៏អ្នកទាំង២ មានគំនុំជាមួយគ្នារឿងផ្សេងនៅ ឡើយទេ។ យោងតាមរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពគេបានឃើញឃាតកររូបនោះ ពាក់អាវយឺតណ៌លឿង ស្លៀកខោជើងជើងវែងណ៌ប្រផេះ ពាក់ស្បែកជើងផ្ទាត់
ពណ៍ស ដើរចូលទៅក្នុងហាងសាឡនម៉ា មី នោះ ។
បន្ទាប់មកជួនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លី១ដើម
បាញ់ប្រហារនារីរងគ្រោះ១គ្រាប់ ហើយនារីរងគ្រោះបានរត់ចេញពីហាងសាឡនរបស់នាង ចូលទៅកាន់ហាងកាត់សក់មួយនៅកន្លែងដែលស្ថិតនៅទល់មុខគ្នារំលងតែផ្លូវ១ខ្សែប៉ុណ្ណោះ ដើម្បីឲ្យគេជួយ ពេលនោះជនដៃដល់ក៏បានកាន់កាំភ្លើហខ្លីរត់ដេញតាមពីក្រោយនាងយ៉ាងប្រកៀកប្រកិត ។
កាមេរ៉ាសុវត្ថិភាពដដែលនោះបានបង្ហាញឲ្យឃើញទៀតថា នៅពេលរត់ចូលដល់ក្នុងហាងកាត់សក់នោះ ជនដៃដល់បានចាប់ផ្ដួលនាងរងគ្រោះរួចវាយក្បាលចំនួនប្រមាណ១៦ស្នាប់កាំភ្លើងខ្លីបន្ថែមទៀត បណ្ដាលឲ្យនាងដួលដេកនៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ។
បន្ទាប់មកទៀតជនជាឃាតករនោះ ក៏បានកាន់កាំភ្លើងខ្លីរត់ចេញពីកន្លែងកើតហេតុបាត់ដោយសុវត្ថិភាព មិនតែប៉ុណ្ណោះនៅក្នុងពេលកើតហេតុនោះក៏មិនស្ងាត់ឡើយ ទីនោះក៏មានមនុស្សអ៊ូអរដែរ ។ ប៉ុន្តែនៅពេលឮស្នូរផ្ទុះ អាវុធភ្លាម ទាំងអ្នកដែលទៅធ្វើសាឡន និងអ្នកដែលទៅកាត់សក់ ហើយកំពុងអង្គុយកាត់សក់មិនទាន់កាត់រួចផង រួមទាំងជាងកាត់សក់ផងដែរ បាននាំគ្នារត់ចែកជើងគ្នាប្រសាចទាំងព្រលឹងចុងសក់ គ្មាននរណាហ៊ានចូលទៅជួយនារីរងគ្រោះនោះឡើយ ។
បន្ទាប់ពីកើតហេតុនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋានរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យកោសល្យវិច័យសាកសព ហើយបានរកឃើញមានស្នាមត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចូលពីថ្ពាល់ខាងស្ដាំ ទៅធ្លាយចេញទៅក ចំហៀងខាងឆ្វេង និងត្រូវបានឃាតកររូបនោះវាយក្បាលរងរបួសចំនួន១៧កន្លែង បែកលលាដ៍ក្បាល ហើយជនរងគ្រោះបានស្លា.ប់ដោយត្រូវគ្រាប់កាំភ្លើង និងវាយក្បាលជាករណីឃាតកម្ម ៕
ដោយ៖ សុរិយា










