ជិះម៉ូតូឌុបប្រពន្ធ បុកជាមួយរថយន្តលោកតាវ័យ៧៣ឆ្នាំបើកឆ្លងផ្លូវ បណ្តាលឱ្យស្លាប់ប្តី ប្រពន្ធរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាប្ដីបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូឌុបប្រពន្ធហើយបុកជាមួយរថយន្តរបស់លោកតាវ័យ៧៣ឆ្នាំ កំពុងបើកបរបត់ឆ្លងផ្លូវពេញទំហឹង។

 

ហេតុការណ៍ម៉ូតូបុកជាមួយរថយន្តបត់ឆ្លងផ្លូវបានកើត ឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៦នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះ បង្គោលគីឡូម៉ែតលេខ៣៧ ទៅលេខ៣៨ ត្រង់ចំណុចភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

 

នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ (HONDADREAM )ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ផ្លាក លេខ កំពង់ឆ្នាំង1E-4250 បើកបរដោយឈ្មោះសេង

រិទ្ធ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបរកសិករ(ពាក់ មួកសុវត្ថិភាព) រស់នៅក្នុងភូមិវត្តថ្មី ឃុំត្រចេស ស្រុកកំពង់ត្រឡាច់ ខេត្តកំពង់ឆ្នាំង(បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) អ្នករួមដំណើរ ឈ្មោះ ឡុង ស្ដើង ភេទស្រី អាយុប្រហែល៤០ឆ្នាំ ត្រូវជាប្រពន្ធ (បានរងរបួសធ្ងន់ធ្ងរ) (ពាក់មួកសុវត្ថិភាព) ទាំងពីរនាក់ប្ដីប្រពន្ធ បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ៣ ពីទិសខាងជើងទៅខាងត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើត ហេតុខាងលើបានបុកជាមួយរថយន្តម៉ាកតូយ៉ូតាកូរ៉ូឡា( Toyota Corolla )ស៊េរីឆ្នាំ១៩៩៤ ពណ៌បៃតងក្រម៉ៅ  ពាក់ផ្លាកលេខកណ្ដាល 2A-8045 កំពុងបត់ឆ្លងផ្លូវជាតិលេខ៣ ដែលបើកបរដោយឈ្មោះ  គិត ណុប ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត មុខរបរកសិករ  (បើកបរពីទិសខាងជើងទៅទិសខាងត្បូងរថយន្តបាន បត់ចូលតាមផ្លូវ ១២៧ ចំហៀងរថយន្តយ៉ាង ពេញទំហឹងបណ្ដាលឱ្យស្លាប់មនុស្ស ១ នាក់អ្នកបើកបរម៉ូតូឈ្មោះសេង រិទ្ធ នៅកន្លែងកើតហេតុ ប្រពន្ធរងរបួសធ្ងន់ធ្ងរ ។

 

នគរបាលស្រុកគងពិសីបានបន្តឱ្យដឹងទេថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការរបស់វែងនៅកន្លែងកើតហេតុចំពោះសពប្រុសជនរងគ្រោះនគរបាលជំនាញ។បានប្រគល់ជូនសាច់ញ្ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី)។ ដោយឡែកអ្នកបើកបរររថយន្ដលោកតាវ័យ៧៣ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំយកមកអធិកាដ្ឋាននគរបាលស្រុកគងពិសីដើម្បីសួរនាំ។

 

នគរបាលស្រុកគងពិសីបានបញ្ជាក់ថា ចំពោះរថយន្ដនិងម៉ូតូត្រូវបានសម្ថកិច្ចនគរបាលជំនាញយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំវាលបណ្តោះអាសន្នសិន រង់ចាំកសាងសំណុំរឿងបញ្ជូន ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print