ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ត្រូវបាន តុលាការឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងបណ្ដោះអាសន្ន ពាក់ព័ន្ធ ក្នុងករណី លួច ,សមគំនិត ,ទទួលផលចោរកម្ម, កាន់កាប់អាវុធខុសច្បាប់ដោយគ្មានការអនុញ្ញាត, រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនាំនេះបើតាមការអោយដឹងពីនគរបាលខេត្តស្វាយរៀងនាថ្ងៃទី១៧ខែមេសាឆ្នាំ២០២៦។
នគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនទាំងនោះមាន ១ ឈ្មោះ ជីម វីរ៉ា ហៅអាទូ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង (មុខសញ្ញាលួចសកម្ម) ។
២-ឈ្មោះផេង កំសត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត (មុខសញ្ញាលួចសកម្ម)។
៣-ឈ្មោះ ណន សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងព្រីង ឃុំអង្គព្រះស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
៤-ឈ្មោះស៊ីន សុភ័ក្ដ្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវនិងទី៥ ឈ្មោះខាន់ ស៊ីនីន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត (មុខសញ្ញាបង្កអុកឡុកក្នុងមូលដ្ឋាន និងជាមុខសញ្ញាលួច)។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ជាជនជាតិខ្មែរ មុខរបរបុគ្គលិកសណ្ឋាគារ មានទីលំនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពចូលលួចម៉ូតូ(លួចមិនបានសម្រេច) នៅត្រង់ចំនុចបន្ទប់ផ្ទះជួលមួយកន្លែង(ផ្លូវលំផ្ទះសំណាក់មហាជ័យ) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកជនសង្ស័យចំនួន០២នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានចុះទៅដល់កន្លែងហេតុ ក៍ឃើញជនសង្ស័យម្នាក់ក្នុងសភាពរងរបួសមុខ ក្បាល និងមានស្នាមលើដងខ្លួន (ត្រូវប្រជាពលរដ្ឋវចាប់ចង) រួចសមត្ថកិច្ចយើងនាំជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ជីម វីរ៉ា បានឆ្លើយសារភាពថា ខ្លួន និង បាននាំគ្នាជិះម៉ូតូ មកធ្វើសកម្មភាពលួចម៉ូតូ ក្នុងក្រុងបាវិត ប្រាកដមែន និងកន្លងមកធ្លាប់ធ្វើសកម្មភាពលួចម៉ូតូប្រភេទវៀតណាម ដែលគេចតទុកចោល ច្រើនដងមកហើយ ។
ដោយទទួលបទបញ្ជាពីលោកអធិការនគរបាលក្រុង កម្លាំងជំនាញ (ព្រហ្មទណ្ឌ-គ្រឿងញៀន) សហការជាមួយប៉ុស្តិ៍នគរបាលបាវិត ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ ប្រើវិធានការជំនាញ បាននាំជនងសង្ស័យខាងលេី ទៅបង្ហាញទីតាំង ដែលបក្ខពួកខ្លួនស្នាក់នៅ គឺនៅចំណុច រោងស្នាក់នៅរបស់កម្មករសំណង់ ក្នុងបរិវេណក្រុមហ៊ុន អេអាយ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ភ្លាមនោះក្រុមជនសង្ស័យក៏បានរត់គេចខ្លួនចូលព្រៃ តែសមត្ថកិច្ចកិច្ចយើងប្រដេញ និងនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន០៤នាក់ទៀត រួមវត្ថុតាងសម្ភារ:ម៉ូតូ08គ្រឿង ដាវសាំម៉ូរ៉ៃ២ដើម (នៅក្នុងរោងកម្មករ)ដែកអក្សរ T ចំនួន០១,ដែកអក្សរ L ចំនួន០១ .ដង្កាប់ ១ តួណាវីស ១ចាប់យកនៅកន្លែងរោងស្នាក់នៅ)
កាំបិតចាក់ឆ្នៃចំនួន (ចាប់យកនៅនៅកន្លែងរោងស្នាក់នៅរួមនិងទូរសព្ទដៃចំនួន៥គ្រឿង
តេស្តសារធាតុញៀន ជនសង្ស័យទាំង០៥នាក់ខាងលើ វិជ្ជមានមាន(+) ។
បច្ចុប្បន្នជនទាំង៥នាក់បានឃុំខ្លួនក្នុងពន្ធនាគាររួចហើយ រីឯបក្ខពួក សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀតផងដែរ៕
ដោយ៖ សុថាន










