សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់​យល់ថា ការដឹកនាំរបស់សម្តេចតេជោគួរយកជាគំរូ

ចែករំលែក៖

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូប បានបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយថា វាជាគំរូដ៏ល្អមួយក្នុងការថែរក្សា ការពារសន្តិសុខ និងអធិបតេយ្យភាពកម្ពុជា ។ សមាជិកព្រឹទ្ធសភា លោក ដុនប៊ិនតុន បានផ្ញើលិខិតជូនសម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ដោយបានលើកឡើងថា សកម្មភាពនៃការការពារបូរណភាពទឹកដីរបស់សម្តេចតេជោ គួរយកធ្វើជាគំរូ ។

សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋវ៉ាស៊ីនតោនរូបនេះ បានបន្តថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុន សែន អំពីបញ្ហាខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម ។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា GSP ក៏នៅតែមានការវាយប្រហារបន្ត ។ លោកបានហៅ ការវាយប្រហារនោះថា ជាប្រការដ៏អកុសលបំផុតសម្រាប់សម្តេចតេជោ ។

លោកបានសរសេរទៀតថា «តាមរយៈសកម្មភាពនានារបស់រដ្ឋាភិបាលសម្តេចតេជោ បានដោះស្រាយបញ្ហាយ៉ាងសកម្មបំផុត រួមទាំងការចរចាទល់មុខគ្នាជាមួយរដ្ឋាភិបាលវៀតណាមកាលពីខែកក្កដាកន្លងទៅនេះ ។ តាមខ្ញុំដឹង ការចរចានេះទទួលបានលទ្ធផលផ្លែផ្កា ប៉ុន្តែការងាររបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាមត្រូវបន្តធ្វើការងារទៅទៀត ។ ការចរចាទ្វេភាគីទាំងនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់ថែរក្សា និងបង្កើនសន្តិភាព វិបុលភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣» ។

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបនេះបានបន្តទៀតថា ការការពារនិងថែរក្សាបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមកាតព្វកិច្ចដ៏សំខាន់ ដែលអ្នកដឹកនាំប្រទេសត្រូវអនុវត្ត ។ ការការពារព្រំដែនជាមូលដ្ឋាននៃប្រព័ន្ធអន្តរជាតិសម័យទំនើបទាំងមូល ។ បើសិនជាគ្មានការកំណត់ព្រំដែនប្រទេសជាតិឲ្យបានច្បាស់លាស់ទេ គឺគ្មានប្រទេសណាមួយអាចការពារផលប្រយោជន៍ជាមូលដ្ឋានរបស់ពលរដ្ឋខ្លួនបានឡើយ ។

លោក ដុនប៊ិនតុន បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា នៅពេលនេះ បណ្តាប្រទេសដែលបានផលិតឯកសារប្រភពដើម ដែលគាំទ្រដល់គោលនយោបាយបោះបង្គោលព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងវិលត្រឡប់មកផ្តោតលើការយកចិត្តទុកដាក់លើការផ្សះផ្សា, ការធ្វើប្រជាធិបតេយ្យបនីយកម្ម និងពាណិជ្ជកម្ម ដែលនឹងបង្កើតគុណភាព ជីវភាពប្រជាជនកម្ពុជា» ៕

don-benton-550x386

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print