សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ បច្ចុប្បន្ននេះព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃយ៉ាងម៉ត់ចត់ជាទីបំផុតពីក្រុម វេជ្ជបណ្ឌិតល្បីជំនាញៗប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមវេជ្ជ បណ្ឌិតនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយយោបល់ស្តីពីព្រះរោគតម្រូវឱ្យទទួលការ ព្យាបាលដោយវះកាត់ ។

 

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះ រាជហឫទ័យ នឹងព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ។ ក្រោយពីការទទួលព្យាបាលដោយវះកាត់រួច ព្រះករុណាជាអម្ចាស់ជីវិតលើ ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងគង់ប្រថាប់ដើម្បីបន្តតាមដានថែទាំព្រះរាជសុខភាព តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង មួយរយៈពេលទៀត ។

 

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងនិវត្តន៍មកកាន់មាតុប្រទេស វិញ បន្ទាប់ពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានធូរស្បើយ និងមានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ក្រោយពីមានវេជ្ជបញ្ជាពីក្រុមវេជ្ជបណ្ឌិត ប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ។

...

 

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print