ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖យើងធ្វើពិធីដង្ហែក្បួន នគរសង្ក្រាន្ត ពីក្រុមយុវជនចំនួន១៥៥០នាក់ នៅលើផ្លូវថ្មើជើងចតុមុខ នារាត្រី ថ្ងៃទីសៅរ៏នេះ គឺចង់បង្ហាញពីវប្បធម៏ខ្មែរដ៏យូរលង់ណាស់មកហើយ ទុកសម្រាប់ឱ្យកូនខ្មែរគ្រប់រូបបានដឹង បានឃើញ បានយល់និងរៀនសូត្រតាម ប្រតិបត្ដិតាម ដោយរក្សា តកូន តចៅកុំឱ្យបាត់បង់ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក បានបញ្ជាក់ឱ្យដឹងបែបនេះ កាលពីរាត្រីថ្ងៃសៅរ៏ទី១៨ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី០៥ នៃព្រឹត្តិការណ៍ នគរសង្រា្កន្ត ឆ្នាំ២០២៦ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ។
ក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ត”រយះពេល៥ថ្ងៃកន្លងទៅនេះ សន្តិសុខសណ្ដាប់សាធារៈល្អប្រសើរពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់អ្វីឡើយ ។
សូមបញ្ជាក់ថា៖ ក្បួនដង្ហែរនៃព្រឹត្តិការណ៍នគរសង្ក្រាន្តដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ទី១៨ ខែមេសា ឆ្នាំ២០២៦ នេះ មានមនុស្សចូល រួមចំនួន១៥៥០នាក់ ដែលមានដូចជា៖ ក្បួនវិទ្យាល័យ,ឱផ្ទៃស្រុកខ្មែរ,ក្បួនផ្ចិត,ក្បួនរបក្សា ក្បួនមាលាវត្តី, ក្បួនបស្ចឹមប្រទេស,ក្បួនខោល និងរទេះ,របាំទៀន ,របាំជូនពរ ,របាំប្រពៃណី ,ត្រុដិ,ទេវតា រាមកេរ្តិ៍ព្រាប។
លោក ឃួង ស្រេង បានបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋ បាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹង ចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាង៤ ពាន់ស្ដង់ អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយ ថែមទៀតផង ៕. ដោយ សំរិត










