ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួននឹងចាត់ការតាមផ្លូវច្បាប់បន្ទាប់ពីធ្វេីសកម្មភាពលួចសម្លៀកបំពាក់ពលរដ្ឋក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែង។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង២រៀល ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៦ នៅចំនុចផ្លូវបេតុង ក្នុងបុរីញូនថោន ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ នរះ រិទ្ធីសិទ្ធិ ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន
ពុំពិតប្រាកដ។
ចំណែកជនរងគ្រោះ ឈ្មោះ សុខ គូន ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែភាសា ទីលំនៅបច្ចុប្បន្ន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សម្ភារះបាត់បង់: សម្លៀកបំពាក់ចំនួន ១០ឈុត សរុបទឹកប្រាក់ចំនួន ៣០០$ (បីរយដុល្លារសហរដ្ឋអាមេរិក)។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕











