ក្រុម បិសាចក្រហម Manchester United បានបោះជំហានយ៉ាងធំឆ្ពោះទៅរកការវិលត្រឡប់មកកាន់ក្របខណ្ឌ Champions League វិញ ខណៈដែលគ្រាប់បាល់នៅតង់ទីមួយរបស់កីឡាករ Matheus Cunha បានផ្តួលក្រុមតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge ។
ឥឡូវនេះ Chelsea បានចាញ់ការប្រកួតក្នុងផ្ទះនៅ Premier League (PL) ចំនួន 4 ដងជាប់ៗគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ 1998 ខណៈដែលពួកគេត្រូវបានចាញ់ 1-0 នៅដឹកដីខ្លួនឯង Stamford Bridge ក្រោមដៃ Manchester United ដែលបានពង្រឹងខ្លួនឈរក្រុមកំពូលទាំងបីរបស់ពួកគេកាន់កាប់កៅអីស្វ័យប្រវត្តិChampions League។
Man United ឥឡូវនេះមានគម្លាត 10 ពិន្ទុពី Chelsea ក្នុងតារាង ខណៈដែលគ្រូបង្វឹកបណ្ដោះអាសន្ន Michael Carrick ទទួលបានទំនុកចិត្តបន្ថែមសម្រាប់ការងារដែលគាត់បានធ្វើចាប់តាំងពីជំនួសលោក Ruben Amorim កាលពីដើមរដូវកាល។
ប្រាំបីពិន្ទុពីការប្រកួតចំនួនប្រាំគឺជាតម្រូវការអតិបរមាឥឡូវនេះសម្រាប់ការត្រលប់ទៅ Champions League វិញបន្ទាប់ពីអវត្តមានពីររដូវកាល។
បិសាចក្រហមឈរលេខរៀងទីមាន58ពិន្ទុពីការប្រកួតចំនួន33ដងតាមពីក្រោយដោយ Aston Villa មាន55ពិន្ទុដែលត្រូវប្រកួតជាមួយSunderlandនៅថ្ងៃនេះ៕










