បុរសម្នាក់បើកបុករបងថ្មពេញទំហឹង បណ្តាលឲ្យស្លាប់ នៅលើផ្លូវចូលព្រលានយន្តហោះថ្មី 

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តមួយគ្រឿង ទៅបុករបងថ្មពេញ ទំហឹង នៅលើផ្លូវចូលព្រលានយន្តហោះថ្មី ។

 

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១៥:៤០ នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ លើផ្លូវចូលព្រលានយន្តហោះ ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។

 

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-1438 បើកបរដោយឈ្មោះ សែន រស្មី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

មុនពេលកើតហេតុ រថយន្តបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង (ចេញពីព្រលានយន្តហោះឆ្ពោះទៅភ្នំពេញ) លុះមកដល់ចំណុចខាងលើ ស្រាប់តែរេចង្កូតទៅបុករបងថ្ម បណ្តាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែង ។

 

បន្ទាប់ពីកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យ និងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ខណៈសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

 

តាមការសន្និដ្ឋានជំហានដំបូង សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរប្រើប្រាស់ល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print