Apple តែងតាំងលោក John Ternus ជា CEOថ្មី ចំណែក លោក Cook ក្លាយជាប្រធានប្រតិបត្តិ

ចែករំលែក៖

ក្រុមហ៊ុន Apple បានប្រកាសនៅថ្ងៃចន្ទថាខ្លួន បានជ្រើសរើសលោក John Ternus ដែលបម្រើការជាអ្នកដឹកនាំផ្នែក Hardware ជាយូរមកហើយឱ្យក្លាយជា CEO ថ្មី ជំនួស លោក Tim Cook ខណៈក្រុមហ៊ុនកំពុងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរឧស្សាហកម្មដោយសារបច្ចេកវិទ្យា AI។

 

លោក Ternus បានចូលរួមជាមួយ Apple តាំងពីឆ្នាំ 2001 ហើយមានតួនាទីសំខាន់ក្នុងការកែលម្អផលិតផលជាច្រើន រួមទាំងជួយបង្កើនការលក់ Mac ដែលកំពុងប្រកួតប្រជែងជាមួយ PC។

 

នៅអាយុ 50 ឆ្នាំ គាត់មានអាយុដូចគ្នានឹង Tim Cook ពេលឡើងកាន់តំណែងពីស្ថាបនិក Steve Jobs។ ថ្មីៗនេះ គាត់បានបង្ហាញ iPhone Air ដែលជាការកែប្រែធំបំផុតនៃ iPhone ចាប់តាំងពីឆ្នាំ 2017។

 

បើទោះបីមានភាពស្ងប់ស្ងាត់ក្នុងសាធារណៈក៏ដោយ គាត់បានជួយបង្កើតផលិតផលល្បីៗដូចជា iPad និង AirPods ហើយក៏បានបង្កើតម៉ូឌែល “Pro” សម្រាប់ Mac និង iPhone ដែលមានសមត្ថភាពខ្ពស់ និងតម្លៃខ្ពស់ជាងមុនផងដែរ។

 

តួនាទីថ្មីរបស់គាត់ គឺដឹកនាំ Apple ក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា AI ខណៈក្រុមហ៊ុនបានបាត់បង់តំណែងជាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតទៅឲ្យ Nvidia។

 

គាត់ក៏ត្រូវប្រឈមមុខនឹងការប្រកួតពីក្រុមហ៊ុនដូចជា Meta Platforms ដែលកំពុងអភិវឌ្ឍវ៉ែនតា AR និងបច្ចេកវិទ្យាថ្មីៗ។

 

អ្នកវិភាគបាននិយាយថា Apple នឹងផ្តោតលើឧបករណ៍ថ្មីៗ ដូចជា ទូរស័ព្ទបត់បាន វ៉ែនតា VR និងឧបករណ៍ AI។

បញ្ហាធំបំផុតដែល Ternus ត្រូវដោះស្រាយ គឺការរួមបញ្ចូល AI ទៅក្នុង iPhone និងផលិតផលផ្សេងៗ ខណៈ Apple បានសហការជាមួយ Google ដើម្បីប្រើ Gemini ក្នុងការកែលម្អ Siri។

 

ទោះបីជា Apple បានណែនាំ Siri តាំងពីឆ្នាំ 2011 ក៏ដោយ ក្រុមហ៊ុននៅមិនទាន់មានផលិតផល AI ដែលជោគជ័យដូចគូប្រកួតថ្មីៗ ដូចជា OpenAI ដែលទាក់ទាញអ្នកប្រើរាប់រយលាននាក់។

...

 

អ្នកវិភាគបានបញ្ជាក់ថា បញ្ហាសំខាន់បំផុតរបស់ Ternus គឺបង្កើតប្រព័ន្ធ AI របស់ Apple ឲ្យមានសមត្ថភាពខ្ពស់ និងពឹងផ្អែកលើបច្ចេកវិទ្យាផ្ទាល់ខ្លួន ជំនួសការពឹងផ្អែកលើក្រុមហ៊ុនផ្សេង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print