បណ្ឌិត ជា វណ្ណី ៖ លោកទូតចិន ចូលរួមអបអរនគរសង្ក្រាន្ត ឆ្លុះបញ្ចាំង ពីភាពវិជ្ជមាន ៤ ចំណុច

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីនគរសង្ក្រាន្តរបស់កម្ពុជា និង បានជូនពរឆ្នាំថ្មី ដល់ប្រជាជាតិខ្មែរ ទៀតផង។ បញ្ញវន្ត មើលឃើញថា វត្តមានរបស់លោកទូតចិន បែបនេះ ឆ្លុះបញ្ចាំងពីចំណងទំនាក់ទំនងយ៉ាងស្អិតល្មួត រវាងប្រទេសទាំងពីរ។

លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និង យេនឌ័រ នៃ វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម នៃ រាជបណ្ឌិត្យសភាកម្ពុជា ហើយក៏ជាសាស្ត្រាចារ្យម្នាក់ផងនោះ បានរៀបរាប់ នូវចំណុចសំខាន់ៗ ចំនួន រួមមាន៖ « ទី១៖ ឆ្លុះបញ្ជាំង ជាមិត្តភាពផង ជិតស្និតខាងកាទូតផង មិនត្រឹមតែផ្លូវការ តែ ជិតស្និតខាងវប្បធម៌ និងសង្គម ហើយ ការចូលរួមនេះ ជាសញ្ញា ការគោរព និងគាំទ្រគ្នាទៅវិញទៅមក.. ទី២៖ ការចូលរួមនេះ ជាការផ្លាស់ប្តូរវប្បធម៌ ព្រោះជាបុណ្យជាតិខ្មែរ យើងធ្វើសង្ក្រាន្តតាមតំបន់នានា ហើយពេលនេះ រៀបចំនៅភ្នំពេញ ការចូលរួមនេះ បង្ហាញថា ចិនចាប់អារម្មណ៍វប្បធម៌ខ្មែរ និងចូលរួមលើកកម្ពស់វប្បធម៌ និងយល់ពីគ្នា…ទី៣៖ ជាការពង្រឹងមិត្តភាពដែកថែប ដោយសកម្មភាពនេះ បង្ហាញថា ជាអនុវត្តជាក់ស្តែង ដែលមិនស្ថិតតែលើក្រដាសទេ ប៉ុន្តែ ឃើញតាមរយៈសង្គម, ទី៤ ៖ គឺជាការលើកកម្ពស់ទេសចរណ៍ ជួយលើកទឹកចិត្តទេសចិន ឲ្យមកលេងកម្ពុជា មានរាជធានីភ្នំពេញ, សៀមរាប និងបណ្តាខេត្តនានា ដែលជួយវិស័យទេសចរណ៍ មានប្រជាប្រិយភាពផង និងជួយសេដ្ឋកិច្ចក្នុងតំបន់ជាពិសេស សម្រាប់ប្រទេសកម្ពុជា…»។

កន្លងមក ប្រទេសទាំងពីរ តែងតែ អបអរបុណ្យចូលឆ្នាំ គ្នាទៅវិញទៅមក នេះជាការបញ្ជាក់បន្ថែម ពីលោកស្រីបណ្ឌិត ជា វណ្ណី « ប្រទេសទាំងពីរ តែងតែអបអរបុណ្យចូលឆ្នាំគ្នាទៅវិញទៅមក បង្ហាញពីមូលដ្ឋានពិត ដែលជាផ្នែកមួយនៃការរស់នៅ នៅកម្ពុជា មានចិន រស់នៅច្រើនដែរ ហើយ ក៏មានជនជាតិខ្មែរ កាត់សែស្រឡាយចិន ច្រើនដែរ ដែលយើងរស់នៅ តជំនាន់មកហើយ ដូច្នេះ ការប្រារព្ធពិធីបុណ្យរវាង វប្បធម៌ទាំងពីរ ក្លាយជារឿងធម្មតា និង ជិតស្និទ្ធ …មិនថាចូលឆ្នាំចិន ឬ ចូលឆ្នាំខ្មែរ មិត្តភាពខ្មែរចិន ចូលរួមអបអរសប្បាយរួមគ្នា ដែលការផ្លាស់ប្តូរនេះ បង្ហាញថា យើងអាចរស់នៅជាមួយគ្នា យូរអង្វែង ក្នុងជីវភាពរស់នៅ ជាពិសេស ការរៀបចំទិវាបែបប្រពៃណី ដូចជា បុណ្យចូលឆ្នាំ ជាដើម, បង្ហាញពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនង, ផ្តល់តម្លៃលើវប្បធម៌គ្នា បង្ហាញថា កម្ពុជា និងចិន គឺជាប្រទេសមានពហុវប្បធម៌រវាងគ្នានឹងគ្នា ហើយអាចរស់នៅជាមួយគ្នា យ៉ាងសុខសាន្ត ក្នុងសង្គមជាតិ យើងទាំងពីរ…»៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print