ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមរសា ឆ្នាំ២០២៦ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ នៅខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន(ក្នុងនោះរថយន្ត ១ ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់។
តាមទិន្នន័យចុះបញ្ជី នៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង), ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។
ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួន ១៦ ២១០ គ្រឿង៖
– ទោចក្រយានយន្ត = ៣ ៨៣២គ្រឿង
– ត្រីចក្រយានយន្ត = ៧២២គ្រឿង
– រថយន្ត = ១១ ៦៥៦ គ្រឿង
សូមអរគុណ🙏
...
ដោយ ៖ សិលា










