លោក Wang Yi ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកទី៣នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការចែករំលែកការអភិវឌ្ឍ

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ កិច្ចប្រជុំកម្រិតខ្ពស់លើកទី៣នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការចែករំលែកការអភិវឌ្ឍបានបើកនៅទីក្រុងប៉េកាំង។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា។

លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបទី៥ដែលលោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយមានការគាំទ្រនិងជំរុញពីគ្រប់ភាគីទាំងអស់ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានប្រែពីគំនិតផ្តួចផ្តើមរបស់ចិនក្លាយទៅជាគំនិតឯកភាពរួមនៃអន្តរជាតិ។
លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយធ្វើការជាមួយគ្រប់ភាគីទាំងអស់ តាមរយៈការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ប្រមូលផ្តុំធនធានអភិវឌ្ឍន៍ឱ្យបានទូលំទូលាយ ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព បង្កបរិយាកាសអភិវឌ្ឍន៍បែបបើកចំហ និងបន្តឆ្ពោះទៅរកគោលដៅដ៏ខ្ពង់ខ្ពស់ស្តីពីនៃការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
កិច្ចប្រជុំលើកនេះរៀបចំដោយទីភ្នាក់ងារអភិវឌ្ឍន៍និងសហប្រតិបត្តិការអន្តរជាតិចិននិងមានការចូលរួមតាមទម្រង់អនឡាញនិងអហ្វឡាយពីសំណាក់តំណាងមកពីប្រទេស អង្គការអន្តរជាតិ និងស្ថាប័នផ្សេងៗចំនួនជាង១៥០៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print