ស្ត្រីម្នាក់បេីករថយន្ដ TOYOTA VITZ ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករារងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានបើករថយន្តម៉ាក TOYOTA VITZ ក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាស៧មករារងការខូចខាត កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី (គល់ស្ពានអាកាស ៧មករា ត្រេីយខាងលិច ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក TOYOTA VITZ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BX-6042 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករារងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។

 

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងស្ទួចយក

...

រថយន្តបង្កទៅរក្សាទុក្ខដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print