បុរសម្នាក់ផ្ទុះអាវុធមួយគ្រាប់ត្រូវសមត្ថកិច្ចស្រុកកំពង់សិលាតាមចាប់បានទាំងបក្ខពួក៣នាក់និងគ្រឿងញៀនមួយចំនួន

ចែករំលែក៖

ខេត្តព្រះសីហនុ÷កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដោយមានការដឹកនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយទោ ដូង វណ្ឌី អធិការនគរបាលស្រុកកំពង់សីលាដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ ផ្នែកប្រឆាំងគ្រឿងញ្ងៀននិងប៉ុស្ដិ៍រដ្ឋបាលអូរបាក់រទេះបង្រ្កាបបទល្មើស កាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

មន្ត្រីនគរបាលស្រុកកំពង់សិលាឱ្យដឹង នៅថ្ងៃទី២៣ ខែ មេសានេះថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២:៣០នាទី រំលងអាធ្រាតមានករណីកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់ ០១កើតឡើង នៅចំណុចមុខភោជនីយដ្ឋាន១កន្លែងក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រព្រឹត្តដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ១នាក់ប្រុស បានធ្វើ សកម្មភាពដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់ ០១គ្រាប់ ហើយជិះផាស់អាប់រត់គេចខ្លួនបាត់។

ក្រោយពេលទទួលបានពត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញសហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាល

អូរបាក់រទះ បានស្រាវជ្រាវរហូតដល់ម៉ោង ១៤និង១០ នាទី ថ្ងៃខែឆ្នាំដដែលទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ដោយមានអាវុធខ្លីចំនួន០១ដើម និង ម្សៅក្រាមសថ្លា ចំនួន០៥កញ្ជប់ ។

មន្ត្រីនគរបាលស្រុកកំពង់សិលាឱ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ សុភាស់ ភេទប្រុស អាយុ៣៨ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ តេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ត្រូវបានឃាត់ខ្លួនបាននៅចំណុច ផ្ទះសំណាក់ ស្ថិតក្នុងភូមិ ស្ទឹងសំរោង ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុនិងបក្សពួកចំនួន០២នាក់ស្រី០១នាក់ ។

ដកហូតវត្ថុតាងរួមមាន,-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥ កញ្ចប់, -ជញ្ចីងអេឡិចត្រូនិច ០១ គ្រឿង,-ទូរស័ព្ទដៃ ០៥ គ្រឿង,-ម៉ូតូ YAMAHA អុិចសងទ័រ ពណ៌ខ្មៅលាយត្រួយចេក ០១ គ្រឿង 

-កាំភ្លើងខ្លី ០១ដើម ម៉ាក CF98 បង់កាំភ្លើង០១ និងគ្រាប់កាំភ្លើងចំនួន ០៩គ្រាប់និងផាស់អាប់ ០១ គ្រឿង

...

បច្ចប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានផ្នែកជំនាញនាំមកអធិការដ្ឋានកសាងសំណុំរឿង បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីបន្តនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print