ភ្នំពេញ៖ បុរសម្នាក់បានយកកាំបិតប៉័ងតោកាប់សម្លាប់ប្រពន្ធមិនបានសម្រេចហេីយព្យាយាមធ្វេីអត្តឃាតខ្លួនឯងត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយនគរបាលប៉ុស្តិរដ្ឋបាលដង្កោចុះអន្តរាគមន៍ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលេីមានឈ្មោះ ប៉ែន សុីណាត អាយុ៤០ឆ្នាំមុខរបរជាងកញ្ចក់និងប្រពន្ធឈ្មោះ សុឹម គឹមរស់ អាយុ៣៦ឆ្នាំ ស្នាក់នៅកន្លែងកេីត។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជំវិញហេតុការណ៍ខាងលេីនេះមូលហេតុដោយសារតែភ្លេីងប្រច័ណ្ឌទេីបឈានដល់បុរសជាប្តីទាញកាំបិទប៉័ងតោកាប់ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ បំណងកាប់សម្លាប់តែមិនបានសម្រេច ហេីយព្យាយាមរត់ទៅធ្វេីអត្តឃាតខ្លួនឯងតែមិនបានសម្រេចទៀត បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះធ្វេីការឃាត់ខ្លួនភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
ដោយ៖សុខាសែនជ័យ










