ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោមដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះជាការលើកឡើងពីលោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
លោកបន្តថា ៖ ក្នុងពេលជាមួយគ្នានេះ ក៏បានធ្វេីការផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌទាំងនោះ ដោយមានសារសំខាន់មួយបានក្រេីនរំលឹកពួកគាត់ថា៖ ” បងប្អូនបានរត់គេចផុតមានសុវត្ថិភាពពីការបាញ់ប្រហារគ្រាប់បែកចង្កោម សំដៅសម្លាប់មិនរេីសមុខ ពីខ្មាំងសត្រូវ ដូចនេះបងប្អូនត្រូវតែគេចឱ្យផុតពីការរងរបួសឬស្លាប់ ដោយសារសំណល់មិនទាន់ផ្ទុះទាំងឡាយជាពិសេសគ្រាប់បែកចង្កោមនៅពេលវិលត្រឡប់មកលំនៅឋានវិញ !! ដោយអនុវត្តន៍វិធីសាស្ត្រងាយៗប៉ុណ្ណោះ តាមរយៈកុំប៉ះពាល់ ឬលេីកដាក់ ឬជីកកកាយយក សំណល់គ្រាប់មិនទាន់ផ្ទុះទាំងនោះ ហេីយត្រូវរាយការណ៍ជាបន្ទាន់ ជូនអាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តនគរបាលជាតិ ឬកងកម្លាំងCMACដែលនៅជិតបំផុត ដេីម្បីជួយអន្តរាគមន៍ជូនបងប្អូន”! ៕
ដោយ ៖ សិលា













