លោក ឃួង ស្រេង បញ្ជាឱ្យកងកម្លាំងសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈថ្នាក់ដឹកនាំកំពុងគាំទ្រ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្ដចុះសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈថ្នាក់ដឹកនាំកំពុងគាំទ្រយ៉ាងខ្លាំង ពិសេសថ្នាក់ដឹកនាំបានកោតសរសើរចំពោះការអនុវត្តការងាររបស់យើងកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយ រីករាយជូនប្រជាពលរដ្ឋនិងការងារ អនាម័យបរិស្ថានជាដើម។

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បញ្ជាបែបនេះ នៅក្នុងប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

...

   លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការកោតសរសើរ ពីថ្នាក់ដឹកនាំ ពិសេស លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានបង្ហាញពីការខិតខឱប្រឹងប្រែងរបស់មន្ត្រីនិងកងកម្លាំងរបស់យើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថា៖«មន្ត្រីរាជការ ជាអ្នកបំរើរាស្ត្រ»។យើងពិតជាអនុវត្តការងារបានល្អ។ ជាក់ស្តែងសម្រាប់នគរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ នៅរាជធានីភ្នំពេញកន្លងមកនេះ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងការ ងារ អនាម័យបរិស្ថាន យើងអនុវត្តបានល្អ ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ ហើយចំពោះការអនុវត្តការងារសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ក៏ទទួលបានការកោតសរសើរថ្នាក់ដឹកនាំផងដែរ ដូច្នេះយើងត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត៕. ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print