លួចម៉ូតូពីខេត្តកំពង់ស្ពឺ រត់ទៅខេត្តសៀមរាប ត្រូវកំលាំងនគរបាលក្រុងច្បារមន តាមចាប់ពីសៀមរាប មកកំពង់ស្ពឺវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ករណីចោរថ្លើមធំលួចម៉ូតូ អ្នកធ្វើការជាមួយគ្នា ជិះគេចទៅ ខេត្តសៀមរាប ត្រូវកម្លាំង ផ្នែកយុត្តិធម៌ក្រុងច្បារមន បានសហការកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ច្បារមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ នឹងវត្ថុតាងម៉ូតូ ០១ គ្រឿង មកវិញ។

ដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ទោ យន្ត័ សង្ហារ អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកយុត្តិធម៌ក្រុងច្បារមនបានសហការកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ច្បារមន បង្រ្កាប ករណី លួចម៉ូតូ ០១ គ្រឿង។

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង៩ និង ០០នាទី ជំនាញនគរបាលយុត្តិធម៍ ក្រុងច្បារមន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវឃាត់ជនសង្ស័យឈ្មោះ ងីម ចាន់ណា ភេទប្រុស អាយុ១៩ ឆ្នាំរស់នៅភូមិក្រាំងតាវ៉ា ឃុំហោមសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅចំណុច ផ្សារដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបដែលធ្វើសកម្មភាពលួច យកម៉ូតូ០១ គ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១X៦៩៥៨ លេខតួនិងលេខម៉ាស៊ីន ០០៣០៣៩៦ នៅចំណុចក្នុងដេប៉ូស្រាបៀរអាន់ឆ័រ ស្ថិតនៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១:០០ នាទី ។

ករណីខាងលើបានកសាងសំណុំរឿងបញ្ជូនទៅផែនការ ងារនគរបាលព្រហ្មទណ្ឌចាត់ការតាមនិតិវិធី ។ ចំណែកម៉ូតូ ត្រូវបានជំនាញនគរបាលយុត្តិធម៍ ក្រុងច្បារមន ប្រគល់ជូនម្ចាស់ដើមវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print