ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកBYD មួយគ្រឿងក្នុងល្បឿនលឿនឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមែកសឺដេស បើកឆ្លងផ្លូវបំបែកជាបួនដូចគ្នាចំពាក់កណ្ដាលជំហៀងខាងស្ដាំរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០១:០៤នាទី រំលងអធ្រាត្រ ចូលង្ងៃសៅ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមែកសឺដេស ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BQ-7788 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបែកជាបួនវខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក BYDពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2CC1371 បើកបរដោយយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងបរិវេណបឹងកក់ទិសដៅពីជើងទៅត្បូងឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមែកសឺដែស ចំពាក់កណ្ដាលចំហៀងខាងស្ដាំពេញទំហឹងបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង។ សំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុ ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាដោយម្ចាស់រថយន្តBYD សងសំណង់ទៅលើរថយន្តមែកសឺដែសក្នុងការជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ










