បំផុត! បុរសដែលប្រើពាក្យសម្ដីមិនសមរម្យមកលើជនជាតិបរទេស និងរកវ៉ៃជនជាតិបរទេសពេលនេះឃាត់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា បុរសជាជនអនាថាម្នាក់ដែលប្រើប្រាស់ពាក្យសំដីមិនសមរម្យ គំរាមរកវាយទៅលើជនបរទេស ម្នាក់ នៅក្បែររបងវត្តឧណ្ណាលោមត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦ នាំយកមកសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងទៅលើជនបរទេស!

 

សូមបញ្ជាក់ថា៖ ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម មានបុរសម្នាក់បានប្រើប្រាស់សំដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ ជាអ្នកទេសចរ ខណៈជនបរទេសនោះlive រូបភាពវីដេអូ គ្រាន់និយាយសួរនាំសុខទុកធម្មតាទៅលើបុរសម្នាក់ជនជាតិខ្មែរមិនស្គាល់អត្តសញ្ញាណ នៅក្បែររបងវត្តឧណ្ណាលោម ដោយរូបភាពនេះត្រូវបានជនបរទេសនោះយកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម។ ហេតុការណ៍កើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្បែររបងវត្តឧណ្ណាលោម នៅមូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

ចំពោះករណីនេះ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះ បានធ្វើការស្រាវជ្រាវទើបដឹងថាបុរសនោះជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។

...

 

បុរសជាជនអនាថាត្រូវបានសមត្ថកិច្ចប្រទះឃើញនៅចំណុចស្ពានបាឡេ ខណ្ឌឫស្សីកែវកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២០:០០នាទី ហើយយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print