នគរបាលស្រុកសំរោងទងបេីកកិច្ចប្រតិបត្តិការឃាត់មុខសញ្ញាសង្ស័យជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមុខសញ្ញាសង្ស័យ៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែមេសានេះថា ដោយអនុវត្ដបទបញ្ជាដឹកនាំ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសំរោងទងដោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋល្អកំលាំងផ្នែកគ្រឿងញៀនស្រុកចុះសហការនិងបេីកកិច្ចប្រតិបត្តិការឃាត់មុខសញ្ញាសង្ស័យជួញដូរនិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន និងមុខសញ្ញាសង្ស័យ៤នាក់។

 

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ករណីនេះកំលាំងបានតាមដានជាយូរមកហេីយជាក់ស្ដែងសម្រេចឃាត់មនុស្ស៤នាក់ នៅចំណុចរោងបន្លែខាងត្បូងភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ រួមមាន÷

 

-ឈ្មោះ ភឺន សុភាព (ម៉ឺន) ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិគោករងៀង ឃុំស្គុះ ស្រុកសំរោងទង ដកហូតវត្ថុតាងជាក់ស្ដែងម្សៅ ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២២ កញ្ចប់តូច,ទូរស័ព្ទ ១គ្រឿង,ម៉ូតូ ១គ្រឿង, ឈ្មោះ កឹង ចិន ភេទ ប្រុស អាយុ៣៨ឆ្នាំភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង,ឈ្មោះ អ៉ឹម ម៉ាយ ភេទ ប្រុស អាយុ២៥ឆ្នាំ នៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង និងឈ្មោះ សយ សុខជា ភេទ ប្រុស អាយុ ៣០ ឆ្នាំ នៅភូមិព្រៃពង្រ ឃុំស្គុះ ស្រុកសំរោងទង ដកហូតបានទូរស័ព្ទ ១គ្រឿង,ម៉ូតូ ១គ្រឿង។

 

ចំពោះប្រតិបត្ដិការខាងលេីសមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្ស៤នាក់ រួមជាមួយនឹងវត្ថុតាងដកហូតមធ្យោបាយបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដកំពង់ស្ពឺ បន្ដនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print