ជិះម៉ូតូហុងដាឌ្រីមឆ្លងផ្លូវត្រូវម៉ូតូ HONDA ZOOMER-X បុកបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ចំណែកបុរសនារីជនជាតិចិន២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នាយ៉ាងពេញទំហឹងមក។

 

ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៣:៣០ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពាក់ផ្លាកលេខ ភ្នំពេញ 1HP-2475 ឆ្លងផ្លូវវេងស្រេង ហើយភ្លាមៗនោះស្រាប់តែមានបុរសជនជាតិចិនម្នាក់និងនារីជនជាតិចិនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-Xពាក់ផ្លាកលេខ ភ្នំពេញ1DO-9359 បានជិះទៅបុកបណ្តាលឱ្យភាគីខាងម៉ូតូហុងដាឌ្រីមស្លាប់ ចំណែកបុរសនារីជនជាតិចិននោះរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

...

 

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print