វិស័យទេសចរណ៍នៅក្នុងប្រទេសថៃកំពុងតែធ្លាក់ចុះដោយសារតែការវាយប្រហារគ្រាប់បែកនៅតាមតំបន់ទេសចរណ៍ នាពេលកន្លងមក ពេលនេះកាន់តែធ្វើឲ្យបាត់បង់អ្នកទេសចរណ៍ថែមទៀត ក្រោយពេលដែលមានហេតុការណ៍លិចទូកទេសចរណ៍ សម្លាប់មនុស្សបានកើនដល់១៨នាក់ហើយ ភាគច្រើនអ្នកទេសចរណ៍ក្នុងស្រុកដែលជាជនជាតិអ៊ិស្លាម។
នៅពេលនេះប៉ូលិសថៃមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរង្គ្រោះនៅឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍លិចទូកដឹកអ្នកទេសចរណ៍នៅខេត្តអាយុទ្ធថាយ៉ាង ប្រទេសថៃ បានកើនឡើងដល់ ១៨នាក់ ក្រោយពីរកឃើញសាកសពជនរងគ្រោះ ៣នាក់បន្ថែមទៀត នៅព្រឹកថ្ងៃចន្ទ នេះ។ ទូកដឹកអ្នក ទេសចរណ៍ដែលជួបគ្រោះថ្នាក់ ខាងលើផ្ទុកជនជាត់ថៃ ម៉ូស្លីម ជាង ១០០នាក់ បានលិចនៅទន្លេ ចៅប្រាយ៉ា ខេត្តអាយុទ្ធថាយ៉ា កាលពីរសៀលថ្ងៃសៅរិ៍ បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួនបន្ដទៀត។
មកទល់ពេលនេះប៉ូលិនបានត្រឹមតែដឹងថា មានបុរស៦នាក់និងក្មេងប្រុសម្នាក់ ។ ចំណែកអ្នកដទៃទៀតមិនទាន់ដឹងនៅឡើយ។
ហេតុការណ៍ខាងលើបានជះឥទ្ធិពលដល់វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ ដែលកំពុងតែប៉ះពាល់ដោយសារតែការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក នៅតាំតំបន់ទេសចរណ៍ ក្នុងនោះមានខែត្តហួរហីន ជាដើម៕
ប្រែសម្រួល៖ ម៉ែវ សាធី