ភ្នំពេញ ៖ ក្រោយពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងតានតឹងក្នុងវគ្គជម្រុះជុំទី២ និងការវាយតម្លៃយ៉ាងម៉ត់ចត់ពីគណៈកម្មការ ប្រកបដោយសុក្រឹតភាព និងភាពយុត្តិធម៌ យើងបានរកឃើញនូវបេក្ខជនលេចធ្លោទាំង ៨ ក្រុម ដែលបានបង្ហាញសមត្ថភាពយ៉ាងឆ្នើមក្នុងការបកស្រាយ និងការត្រៀមខ្លួនបានយ៉ាងល្អប្រសើរ។
សូមជូនពរឱ្យប្អូនៗបេក្ខជនទាំង ៨ក្រុម បន្តរក្សាទម្រង់លេងដ៏ល្អនេះ មានទំនុកចិត្តខ្ពស់ ប្រាជ្ញាវាងវៃ និងទទួលបានលទ្ធផលល្អបន្ថែមទៀតនៅក្នុង «វគ្គជម្រុះជុំទី៣» ខាងមុខនេះ។
ចំពោះប្អូនៗបេក្ខជនផ្សេងទៀតដែលមិនបានទទួលជោគជ័យនៅក្នុងថ្ងៃនេះ សូមប្អូនៗកុំបាក់ទឹកចិត្ត ឬបោះបង់ឱ្យសោះ! ត្រូវចងចាំថានេះគ្រាន់តែជាជំហានដំបូងនៃបទពិសោធន៍ប៉ុណ្ណោះ ឱកាសមាសជាច្រើនទៀតកំពុងរង់ចាំប្អូនៗនៅខាងមុខ។ យើងសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងស្មារតីក្លាហានរបស់ប្អូនៗទាំងអស់គ្នា។
សូមអរគុណដល់បេក្ខជនគ្រប់រូបដែលបានចូលរួម និងបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងវគ្គកន្លងមកនេះ៕
ដោយ ៖ សិលា










