អ្នកនាំពាក្យ លោកអភិសន្តិបណ្ឌិត ស សុខា ៖ ស្ថានភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ បានកំពុងទទួលការយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ ពីក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ ជនរួមជាតិជាទីគោរព! ក្នុងនាមអ្នកនាំពាក្យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំសូមធ្វើបច្ចុប្បន្នភាពជម្រាបជូនថា ស្ថានភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ បានកំពុងទទួលការយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ ពីក្រសួងមហាផ្ទៃ ជាពិសេស ពី លោកអភិសន្តិបណ្ឌិត ស សុខា តាមរយៈក្រុមការងារ។

គិតមកត្រឹមព្រលប់ថ្ងៃទី២៦ ខែមេសានេះ លោកវរសេនីយ៍ទោ នៅតែបន្តស្ថិតក្រោមការយកចិត្តទុកដាក់សង្គ្រោះបន្ទាន់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញៗ នៃមន្ទីរពេទ្យសាធារណរដ្ឋសង្គមនិយមវៀតណាម។ រាល់តម្រូវការសង្គ្រោះបន្ទាន់ និងការបន្តព្យាបាលលោកវរសេនីយ៍ទោ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកជីវភាពរបស់ក្រុមគ្រួសារលោកផ្ទាល់ គឺបានទទួលការរ៉ាប់រង ពីឯកឧត្តមអភិសន្តិបណ្ឌិត និងក្នុងនាមក្រសួងមហាផ្ទៃ រួមទាំង ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ ឯកឧត្តមអភិបាលនៃគណៈអភិបាល និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ចាម។ 

ការទទួលខុសត្រូវ មនោសញ្ចេតនា និងកាយវិការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ លើស្ថានភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីក្ដីសង្វេគ និងគោរពស្ងប់ស្ងែងក្រៃលែងចំពោះវីរភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលបានធ្វើពលិកម្មក្នុងនាមមន្ត្រីនគរបាលជាតិ ក្នុងភារកិច្ចរួមចំណែកជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមានសមត្ថកិច្ច ដើម្បីសម្រេចបុព្វហេតុធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន…៕ 

សូមអរគុណ🙏🙏🙏

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print