នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនថៅកែហាងម៉ាស្សាយីហោ ទូច រ៉ង ក្រោយសមគំនិយលួចលុយជនជាតិជប៉ុន០២នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានហើយ ពាក់ព័ន្ធករណី អំពើលួច (ប្រាក់របស់ជនជាតិជប៉ុន០២នាក់ប្តីប្រពន្ធចំនួន២០០០០ម៉ឹនយ៉េនក្នុងទីតាំងម៉ាស្សា) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ម៉០០នាទីយប់។ នៅចំណុចផ្ទះលេខ៥១ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

 

លោក ទៀង ច័ន្ទសារ បានឱ្យដឹងទៀតថា ក្រោយពីទទួលបានពត៌មានតាមបណ្តាញសង្គមនិងបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ភ្លាមកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌ ប៉ុស្តិ៍ បានបើកការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៦ម៉០០នាទី កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងម៉ាស្សាឈ្មោៈ ទូច រ៉ង ភេទប្រុស អាយុ៣៣ឆ្នាំ នៅក្នុងតំបន់បឹងកក សង្កាត់ស្រះចក និងបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីសាកសួរ។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថារូបខ្លួនពិតជាបានចូលរួមសមគំនិត ក្នុងអំពើលួចលុយរបស់ជនជាតិជប៉ុន០២នាក់ប្តីប្រពន្ធនោះប្រាកដមែន។

 

ចំណែកនារីម៉ាស្សាចំនួន០២ទៀត ទី១/ឈ្មោះ អាម៉ី ភេទស្រី អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ និងទី២/ឈ្មោះ រីណា ភេទស្រី អាយុប្រហែល២៧ឆ្នាំជនជាតិខ្មែរ(គេចខ្លួន) សមត្ថកិច្ចជំនាញបាននិងកំពុងបន្តការស្រាវជ្រាវស្វែងរកដើម្បីយកមកចំណាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកទីតាំងម៉ាស្សាត្រូវបានអជ្ញាធរសមត្ថកិច្ចធ្វើការបិទអាជីវកម្ម និងបន្តបិទឃ្លុំទីតាំងនេះតែម្តង។

...

 

ក្រោយឃាត់ខ្លួនចំពោះមុខសមត្ថកិច្ចជំនាញបានទំនាក់ទំនងរកជនរងគ្រោៈជនជាតិជប៉ុន០២នាក់ប្តីប្រពន្ធខាងលើដើម្បីប្រគល់ប្រាក់ជូនពួកគាត់វិញ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print