រដូវវស្សាចូលដល់ ភ្លៀងអមដោយផ្គររន្ទះនៅបង់ក្លាដែស មនុស្ស ១៤នាក់ស្លាប់ដោយរន្ទះបាញ់

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ យ៉ាងហោចណាស់មនុស្សចំនួន ១៤នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបាតុភូតរន្ទះ កើតឡើងនៅតំបន់ខ្លះនៃប្រទេសបង់ក្លាដែស ដោយមន្រ្តីនិយាយថា រដូវកាលព្យុះផ្គររន្ទះកំពុងមានឥទ្ធិពលទូទាំងប្រទេស។

ករណីស្លាប់នេះ ត្រូវបានរាយការណ៍ពីស្រុកជាច្រើន បន្ទាប់ពីព្យុះមួយរំពិចនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង និងបាតុភូតរន្ទះ។ អាជ្ញាធរមូលដ្ឋាននិយាយថា ជនរងគ្រោះភាគច្រើនជាកសិករ ដែលធ្វើការនៅកណ្តាលវាលស្រែ និងកម្មករដែលជាប់ក្នុងតំបន់ដែលងាយរងគ្រោះ។ មនុស្សមួយចំនួនទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដោយអ្នកខ្លះស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
រន្ទះបាញ់ បានឆក់យកជីវិតមនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសបង់ក្លាដែស។ នៅឆ្នាំ២០១៦ រន្ទះបាញ់ ត្រូវបានបង់ក្លាដែសប្រកាសជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុត បន្ទាប់ពីមនុស្សជាង ២០០នាក់បានស្លាប់ ក្នុងមួយខែឧសភា រួមទាំងមនុស្ស ៨២នាក់ក្នុងមួយថ្ងៃ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print