ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងព័ត៌មាននឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី ស្ថានភាពសេរីភាពព័ត៌មាននៅកម្ពុជាឆ្នាំ២០២៦។
តាមសេចក្តីប្រកាសដដែលបានឱ្យដឹងបន្ថែមថា សន្និសីទសារព័ត៌មាននឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទីរសៀល នៅសាលសវនការវាំងឈើនៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
...












