ប្តីចាក់សម្លាប់ប្រពន្ធ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ ស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម នៅស្រុកកៀនស្វាយ

ចែករំលែក៖

​ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច បន្ទាប់ពីមានករណីហិង្សាក្នុងគ្រួសារមួយដ៏សាហាវឃោរឃៅ ដោយប្តីបានដាច់ ចិត្តចាក់សម្លាប់ប្រពន្ធ រួចក៏សម្រេចចិត្តចាក់សម្លាប់ខ្លួនឯងស្លាប់តាមក្រោយ បន្សល់ទុកត្រឹមសាកសពទាំងពីរនាក់ក្នុងថ្លុកឈាម។

​ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅនៅវេលាថ្ងៃ ត្រង់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពបឋមបានឱ្យដឹងថា ប្តីមានឈ្មោះនៅ ធួន អាយុ ៤៣ ឆ្នាំមុខរបរកសិករមានទីលំនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងប្រពន្ធឈ្មោះសួន ចំរើនអាយុ៤១ឆ្នាំរស់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្ត កណ្តាល។ ករណីនេះកើតហេតុ នៅភូមិរទាំង ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០២៦វេលាម៉ោង១១និង ៣០នាទី ពេលប្រពន្ធចេញពីស៊ីឈ្នួលដកស្មៅជីឱ្យគេត្រឡប់មកផ្ទះវិញ ហើយជន សង្ស័យឈរចាំនៅលើភ្លឺស្រែក៏ចាក់ប្រពន្ធជាច្រើនកាំបិតរួចចាក់ខ្លួនឯងតាមក្រោយតែម្តង។

​តាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតមានសោកនាដកម្មនេះ គេឃើញមានជម្លោះពាក្យសម្តីគ្នាយ៉ាងខ្លាំងក្លារវាងប្តី និងប្រពន្ធ។ ក្នុងអំឡុងពេលជម្លោះកំពុងឡើងកម្តៅ បុរសជាប្តីបានប្រើអាវុធមុតស្រួច ចាក់ទៅលើស្ត្រីជាប្រពន្ធបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពេលដឹងថា ប្រពន្ធស្លាប់ បុរសជាប្តីក៏បានប្រើអាវុធនោះ ចាក់សម្លាប់ខ្លួន ឯងតាមក្រោយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិត ខាង និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការហ៊ុំមព័ទ្ធ និងពិនិត្យកោសល្យវិច័យ។

​រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដដែលនាំឱ្យមានជម្លោះឈានដល់ការសម្លាប់គ្នានេះនៅឡើយទេ ខណៈដែលសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនសាច់ ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

...

​នេះគឺជាករណីហិង្សាក្នុងគ្រួសារមួយទៀត ដែលបានដាស់តឿនដល់សង្គមជាតិ អំពីផលវិបាកនៃការប្រើប្រាស់ហិង្សាដើម្បីដោះស្រាយបញ្ហា ដែលចុងក្រោយមានតែការបាត់បង់ជីវិត និងបន្សល់ទុកនូវសេចក្តីសោកសង្រេងដល់ក្រុមគ្រួសារតែប៉ុណ្ណោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print