កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ ដែលរៀបចំ និងដឹកនាំការតវ៉ារហូតបិទផ្លូវនៅមុខធនាគារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនបុរសម្នាក់ ដែលរៀបចំ និងដឹកនាំការតវ៉ារហូតបិទផ្លូវនៅមុខធនាគារជាតិពាក់ព័ន្ធនឹងក្រុមហ៊ុន Huione Pay ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងខ្លាំង។

ការបិទផ្លូវសាធារណៈនេះកើតឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ នៅមុខធនាគារជាតិកម្ពុជា លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយមានការប្រមូលផ្តុំរបស់មនុស្សមួយមានទាំងជនជាតិចិន និងខ្មែរផងដែរ។

ការជួបតវ៉ានៅមុខធនាគារជាតិ បានរុញឲ្យមានការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងអ្នកតវ៉ា បណ្តាលឲ្យមានរងរបួសទាំងសងខាង។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ កម្លាំងនគរបាលបានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលជាមេក្លោងនៃការរៀបចំ និងដឹកនាំការប្រមូលផ្តុំ ខណ:ដែលកម្មករជាច្រើន មិនដឹងនោះឡើយចំពោះការរៀបចំផែនការ និងការចាត់តាំងមានអ្នកនៅពីក្រោយបែបនេះ។

បើតាមសមត្ថកិច្ចបុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ សួន សុវណ្ណឆ័យ ជាជនជាតិខ្មែរ និងចេះភាសាចិនយ៉ាងស្ទាត់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សម្រាប់បុគ្គលរូបនេះ ត្រូវបានឃាត់ខ្លួន និងសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ៖ ពលរដ្ឋគ្រប់រូប មានសិទ្ធចំពោះមុខច្បាប់ស្មើៗគ្នា លើកលែងតែ ប្រើសិទ្ធរំលោភលើសិទ្ធដទៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print