ភ្នំពេញ ៖ បណ្ឌិត្យសភានគរបាលកម្ពុជាក្រសួងមហាផ្ទៃ បានសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា វរសេនីយ៍ទោ សួគ៌ នីដា ភេទស្រី អត្តលេខ ៧៣៨២៦ ជាមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបាន ក្រសួងមហាផ្ទៃ ផ្អាកការងារ និងផ្អាកបៀវត្សបណ្តោះអាសន្ន តាមប្រកាសលេខ ៨៧១៤ ប្រក. ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
បច្ចុប្បន្ន បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ សកម្មភាពនានារបស់វរសេនីយ៍ទោ សួគ៌ នីដា ដើម្បីមានវិធានការតាមបទវិន័យនគរបាលជាតិកម្ពុជា បន្តទៀត។
អាស្រ័យហេតុដូចនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
...
ដោយ ៖ សិលា











