ឃាត់ខ្លួនបុរស២នាក់ពាក់ព័ន្ធករណីដឹកនាំប្រមូលកៀរគរជនជាតិខ្មែរនិងបរទេសធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់និងឈានដល់ហិង្សានៅខាងមុខធនាគារជាតិក្នុងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ សមត្តកិច្ចបានឃាត់ខ្លួន បុរស២នាក់ជាជនជាតិខ្មែរ ក្នុងនោះមាន១នាក់ជាមេខ្លោងដឹកនាំប្រមូលកៀរគរជនជាតិខ្មែរនិងជនបរទេសប្រមាណជាង១០០នាក់ធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់និងឈានដល់បង្កឲ្យមានអំពើហិង្សាកើតឡើងអំពីបញ្ហាធនាគារ Huione & H Pay  នៅខាងមុខធនាគារជាតិ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតនៅផ្លូវហាណូយ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសទាំង២នាក់មានឈ្មោះ១-សួន សុវណ្ណថៃ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ស្នាក់នៅបុរី វីអាយភី ផ្ទះលេខ២០ ផ្លូវ3A ភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

...

២-ឈ្មោះវ៉ាត់ មករា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះគឺក្រោយពីមានហេតុការណ៍ប្រមូលផ្តុំធ្វើបាតុកម្ម តវ៉ាបិទផ្លូវខុសច្បាប់ បង្កឲ្យមានអំពើហិង្សាកើតឡើង។ បច្ចុប្បន្នបុរសទាំង២នាក់ខាងលើ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងអនុវត្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print