ប្រទេសប្រុយណេ ៖ ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម លោលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេសជាច្រើនទៀត ដោយក្នុងជំនួបទាំងនោះ ក្រៅពីពិភាក្សា អំពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ប្រមុខការទូតកម្ពុជាក៏មិនភ្លេចលើកឡើង អំពីកិច្ចការពារបូរណភាពទឹកដីនិងប្រជាជន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនោះឡើយ ។
ជាក់ស្តែង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឆែក ក៏ដូចជាជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្ថានការណ៍វិវត្តន៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សុទ្ធតែត្រូវបានលើកឡើងប្រាប់ដៃគូសន្ទនាមិនដែលខានឡើយ” ៕
ដោយ ៖ សិលា











