មុខសញ្ញាគ្រឿងញៀនចំនួន ០៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបា ណន់បង្រ្កាបអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៦ វេលា ម៉ោង១៣និង៣០នាទី នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនី យ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រមដោយបានការសម្រប សម្រួលលើនីតិវិធីពីលោកប៉ង់ ចាន់សុយុទ្ធារ៉ាព្រះរាជអាជ្ញាស្តីទីនៃអយ្យាការអមសាលាដំបូងខេត្តបាត់ដំបងផង នោះលោកវរសេនីយ៍ទោ ហេង បា រាំ ង អធិការនគរបាលស្រុកបាណន់ បាន ដឹកនាំកម្លាំងផ្នែក ប្រឆាំងគ្រឿងញៀនសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន០១ករណីក្នុងបទល្មើសជាក់ ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់គឺ៖

១-ឈ្មោះ ហ៊ួត សីលា ហៅ ខ្លា ភេទប្រុ សសីលា ហៅ ខ្លា ភេទប្រុស អា យុ៣២ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ ដំបង។

២-ឈ្មោះ ហន ហាន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអណ្តូងនាងឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបង

៣-ឈ្មោះ យ៉ត រ៉នភេទប្រុស អាយុ៤ ៥ឆ្នាំ មានទីលំនៅភូមិដង្គត់ធ្នង់ ឃុំតាគ្រា ម ស្រុកបាណន់ ខេត្តបាត់ដំបង។

៤-ឈ្មោះណែម សុខាភេទប្រុស អា យុ ៣៨ឆ្នាំ មានទីលំនៅភូមិកំពង់ម្កាក់ឃុំឃ្លាំងមាស ស្រុកបរវេលខេត្តបាត់ ដំបង។

សមត្ថកិច្ចបញ្ជាក់ថា ៖ វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០២ថង់(មិនទាន់ថ្លឹងទម្ងន់)

-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

-ទូរស័ព្ទដៃចំនួន០៣គ្រឿង (ចាស់)។

...

 

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាង លើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលស្រុកបាណន់និងរៀបចំកសាងសំ ណុំរឿងបញ្ជូនមកការិយាល័យជំ នា ញខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕(រូបភាពនគរបាលស្រុកបាណន់)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print