អគ្គនាយកស៊ីម៉ាក់ថា ថៃបាញ់គ្រាប់បែកចម្កោមលើកម្ពុជាក្នុងបំណងសម្លាប់មនុស្សផង និងដាក់អន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមផង 

ចែករំលែក៖

ភ្នំពេញ ៖ បើតាមការអះអាងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែមេសា នេះ បញ្ជាក់ថា កងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសាររបស់ប្រជាពលរដ្ឋដូចជាចម្ការដំឡូងដែលត្រូវប្រមូលផលនេះជាដេីម។

 

លោក ហេង រតនា សង្កត់ធ្ងន់ថា៖«ការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលេីគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធ័សុីវិល ដេីម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ! »។

 

លោក ហេង រតនា អំពាវនាវឱ្យរួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យ និងវិធានការដឹកនាំរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print