បិទដំណើរការរបស់ទូរទស្សន៍ PNN បន្ទាប់ពីបានបម្រើទស្សនិកជនអស់រយៈពេលជាង ១១ ឆ្នាំកន្លងមក 

ចែករំលែក៖

ភ្នំពេញ ៖ អ្នកសារព័ត៌មានអាជីពបាននិយាយថា ៖ ក្នុងនាមអ្នកមានអាជីពដូចគ្នាក្នុងវិស័យព័ត៌មាន ខ្ញុំពិតជាសោកស្តាយចំពោះការបិទដំណើរការរបស់ទូរទស្សន៍ PNN បន្ទាប់ពីបានបម្រើទស្សនិកជនអស់រយៈពេលជាង ១១ ឆ្នាំកន្លងមក លើវិស័យព័ត៌មានសោទស្សន៍។

 

អ្នកសារព័ត៌មាន បានលើកឡើងថា ៖ នេះជាការបាត់បង់មួយផ្នែក សម្រាប់វិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងសម្រាប់អ្នកទស្សនាជាច្រើនដែលធ្លាប់ទទួលតាមដានមាតិកា PNN។ ការបិទស្ថានីយ៍ដ៏ធំមួយនេះ ក៏នាំឱ្យបុគ្គលិកច្រើនជាង ១០០នាក់ បាត់បង់ការងារធ្វើ ដែលជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភអំពីផលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី សូមបងប្អូន កុំបាក់ទឹកចិត្ត ហើយខិតខំស្វែងរកការងារ និងប្រកបរបរការងារតាមចំណេះជំនាញរបស់ខ្លួន។

 

សូមអំពាវនាវដល់បណ្តាស្ថាប័នរដ្ឋ និងឯកជននានា ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ សូមជួយគាំទ្រ និងផ្តល់ឱកាសការងារសម្រាប់ពួកគាត់ជាអាទិភាព ដោយសារតែពួកគាត់មានចំណេះជំនាញស្រាប់។ ចុងក្រោយនេះ សូមជូនពរដល់បងប្អូន ឱ្យមានកម្លាំងចិត្តរឹងមាំ និងឆាប់ទទួលបានឱកាសការងារថ្មីក្នុងពេលឆាប់ៗខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print